ភ្នំពេញៈ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២០និង០០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទអំពើលួច ( ទូរទស្សន៍) ប្រព្រឹត្តិនៅចំណុចហាងម៉ូតូហុងដាផ្ទះលេខ៣៦៤ផ្លូវ ព្រះមុនីវង្ស ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។
ជនសង្ស័យ៖ ១-ឈ្មោះ ទុំ សុចាន់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ មិនពិតប្រាកដ (មានសារធាតុញៀន) ។
វត្ថុតាងចាប់យក៖
– ទូរទស្សន៍ម៉ាក TOSHIBA ពណ៌ខ្មៅចំនួន០២គ្រឿង នឹងខ្សែចំនួន០១ដុំ (ជារបស់ជនរងគ្រោះ) ។
– កន្រ្តៃកាត់ពណ៌ទឹកក្រូចចំនួន០១ ។
– ទួលីវីសអក្សរតេចំនួន០១ ។
– ដែកគាស់ចំនួន០១ ។
-សោបាឡុងចំនួន០១ ។
– កន្រ្តៃកាត់ខ្សែភ្លើងពណ៌ទឹកដោះគោចំនួន០១ ។
ជនរងគ្រោះឈ្មោះ ផាន់ រ៉ូ ភេទប្រុស ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕



មតិយោបល់