ព័ត៌មានជាតិ

​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យម្នាក់​ ​ករណី​រំលោភ​សេពសន្ថវៈ​អនីតិជន

​បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ នៅ​ថ្ងៃ​ទី​១៩​ ខែកុម្ភ:​ ឆ្នាំ​២០២២​ ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួម​នឹង​យោបល់​លោកស្រី​ឧត្តមសេនីយ៍ត្រី​ រស់​ ជីវី​ ស្នងការ​រង​ទទួល​ការងារ​ប្រឆាំង​ការ​ជួញដូរ ​និង​ការពារ​អនីតិជន​ និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ លោក​វរសេនីយ៍ឯក​ សន​ និល​ អធិការ​នគរបាល​ស្រុក​រតន​មណ្ឌល​ បាន​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​មុខសញ្ញា​ជា​ជនសង្ស័យ​ឈ្មោះ​ លៀង​ ច​ន្ថា​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​ស្ដៅ​ ឃុំ​ស្ដៅ​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវ:​លើ​អនីតិជន​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​រួម​ភេទ​ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ​ ព​.​ច​ធ​ ភេទ​ស្រី​ អាយុ​១៣​ឆ្នាំ​ ពិតប្រាកដ​មែន​ ។​

​គួរ​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​២២​និង​០០​នាទី​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រតន​មណ្ឌល​ បាន​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ​ ថា​ សុ​ថា​ន​ ភេទ​ស្រី​ អាយុ​៤១​ឆ្នាំ​ ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្ដៅ​ ជា​តំណាង​ជន​រង​គ្រោះ​ឈ្មោះ​ ព​.​ច​ធ​ ភេទ​ស្រី​ អាយុ​១៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្ដៅ​ ឃុំ​ស្ដៅ​ ស្រុក​រត​មណ្ឌល​ ត្រូវ​បាន​បុរស​ម្នាក់​ចាប់រំលោភ​សេពសន្ថវ: ​នៅ​ចំណុច​ក្រុម​ទី​២៩​ ស្ថិត​ក្នុងភូមិ​ស្ដៅ​ ឃុំ​ស្ដៅ​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់