ព័ត៌មានជាតិ

អាល្លឺម៉ង់មានឈ្មោះជាស្វ័យប្រវត្តិមុនគេទៅលេងនៅកាតា

បរទេស៖ គ្រាប់បាល់ដែលរកបានដោយកីឡាករ Kai Havertz, Timo Werner និងកីឡាករ Jamal Musiala ទៅលើក្រុម North Macedonia កាលពីយប់មិញនៅក្នុងពូល J មានន័យថាអាល្លឺម៉ង់គឺបានក្លាយទៅជាប្រទេសដំបូងគេដែលនឹងឡើងចាប់យកកៅអីមួយរួចជាស្រេចក្នុងព្រឹត្តិការណ៍ពានរង្វាន់ពិភពលោកនៅក្នុងប្រទេសកាតាឆ្នាំ២០២២។

អាល្លឺម៉ង់នឹងត្រូវអង្គុយរងចាំអ៊ុតមើលថាក្រុមរបស់ខ្លួននឹងត្រូវប៉ះជាមួយនឹងក្រុមណាបន្តទៀតនៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ដ៏ធំបំផុតរបស់ពិភពលោកដែលគ្រោងប្រារព្ធឡើងនៅរយៈពេល១ឆ្នាំខាងមុខនេះនៅក្នុងប្រទេសកាតា។

ក្រៅតែពីអាល្លឺម៉ង់មានតែកាតាដែលជាម្ចាស់ផ្ទះប៉ុណ្ណោះដែលមានឈ្មោះស្រាប់ក្នុងកៅអីនៅព្រឹត្តិការណ៍នេះខណៈដែលការប្រកួតនៅតាមពូលផ្សេងៗកំពុងបន្តធ្វើនៅឡើយ។

គួរឲ្យដឹងដែរថាការប្រកួតនៅឆ្នាំក្រោយក្រុមសរុបនឹងប្រើប្រាស់ប្រព័ន្ធលេងដូចបច្ចុប្បន្ននេះជាលើកចុងក្រោយពីព្រោះថានៅឆ្នាំ២០២៦ប្រទេសដែលត្រូវចូលរួមនឹងអាចកើនឡើងរហូតទៅដល់៣២ប្រទេស៕

 

 

មតិយោបល់