ព័ត៌មានជាតិ

ស្រ្តីម្នាក់ត្រូវជនសង្ស័យឆក់កាបូបបានសម្រេច បណ្តាលឲ្យរេចង្កូតធ្លាក់ប្រឡាយរបួសស្រាល

ភ្នំពេញៈ ក្រុមជនសង្ស័យធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ ដែលកំពុងជិះម៉ូតូទៅទិញអីវ៉ាន់ បានសម្រេច យកទៅបាត់ រួចចង្កូតធ្លាក់ចូលប្រឡាយសំណាងរបួសស្រាល ចំណែកម៉ូតូខូចខាតផ្នែកខាងមុខ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣៥នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះមានឈ្មោះ វ៉ន គាម អាយុ ៤៥ឆ្នាំ ស្នាក់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារៈបាត់បង់មានក្នុងកាបូប៖ សរុបជាប្រាក់ប្រហែល ២០ម៉ឺនរៀល។

តាមប្រភពពីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលជិះម៉ូតូ ហុងដាឌ្រីម ស៊េរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JA-7762 ធ្វើដំណើរទៅទិញអីវ៉ាន់នៅផ្សារជម្ពូវ័ន ជិះតាមផ្លូវជាតិលេខ៤ ពីលិចទៅកើត ដល់ចំណុចកើតហេតុក្បែស្តុបបំបែកឡើងទៅទំនប់កប់ស្រូវ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយ ឆក់ទាញយកកាបូបស្ពាយស្មាទៅបាត់ ហើយគាត់រេចង្កូតធ្លាក់ចូលប្រឡាយ បណ្តាលឲ្យរងរបួសស្រាល។

ក្រោយកើតហេតុ ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយទាញលើកម៉ូតូឡើងគោក ហើយហៅក្រុមគ្រួសារ ដឹកទៅមន្ទីរពេទ្យសិន បន្ទាប់មកបានទៅដាក់ពាក្យបណ្តឹងតាមក្រោយ ៕

មតិយោបល់