ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជិះម៉ូតូកាន់ដាវ និងកាំបិតផ្គាក់

ភ្នំពេញ: កាលពីថ្ងៃទី ២០ ខែ កុម្ភ: ឆ្នាំ ២០២២ វេលាម៉ោង៧និង៣០នាទី មានជនសង្ស័យឈ្មោះ មុត មុន្នីជាតិ ភេទ ប្រុស អាយុ ១៨ ឆ្នាំ និងបក្ខពួកចំនួន ០៦ នាក់ទៀតមិនស្គាល់ឈ្មោះបានជិះម៉ូតូចំនួន ០៣ គ្រឿង ០១គ្រឿងម៉ាក ហុងដាស្គុបពី (មិនចាំស្លាកលេខ) និងម៉ូតូ ០២គ្រឿងទៀតមិនស្គាល់ម៉ាក ប្រដាប់ដោយដាវ ០២ដើម និងកាំបិតផ្គាក់ ០១ដើម បាននាំគ្នាជិះម៉ូតូដល់ចំណុចបណ្តោយផ្លូវ លំ ភូមិ ដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ក្នុងគោលបំណងមករកឈ្មោះ ក្តី ភេទ ប្រុស អាយុប្រហែល ២០ ឆ្នាំ (ដែលធ្លាប់មានទំនាស់ជាមួយបក្ខពួកជនសង្ស័យ) ប៉ុន្តែមិនជួប ឃើញដូចនោះឈ្មោះ ណៃ ផាន់ណេង ភេទ ប្រុស អាយុ ៣២ ឆ្នាំ និងប្រជាពលរដ្ឋនាំគ្នាស្ទាក់ចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ មុត មុន្នីជាតិ យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ធ្វើការសាកសួរតែម្តង ចំណែកបក្ខពួកជនសង្ស័យចំនួន ០៦ នាក់ទៀតមិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូរត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុកនៅដាវចំនួន ០២ដើម និងកាំបិតផ្គាក់ ០១ដើមនៅកន្លែងកើតហេតុ ។

-ជនសង្ស័យឈ្មោះ មុត មុន្នីជាតិ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ លំ ភូមិ អន្លង់គងថ្មី សង្កាត់ ព្រៃស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ (គ្មានផ្ទុះសារធាតុញៀន)

-វត្ថុតាងចាប់យក : -ដាវចំនួន ០២ដើម និងកាំបិតផ្គាក់ ០១ដើម ។

បច្ចុប្បន្នជនសង្ស័យចំនួន ០១ នាក់ឈ្មោះ មុត មុន្នីជាតិ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

 

 

 

មតិយោបល់