ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា នៅមុននេះបន្តិចនារសៀលថ្ងៃទី២១ សីហានេះ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ សហការជាមួយកម្លាំងសមត្ថកិច្ចសង្កាត់ទឹកថ្លា បានចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅតំបន់ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនក្នុងតំបន់ដ៏ស្មុគស្មាញនេះ ជាលទ្ធផលកម្លាំងបានឃាត់ជនសង្ស័យ៧នាក់ និងដកហូតបានម៉ូតូមួយគ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់នេះ ត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការបន្ថែម៕
ព័ត៌មានលម្អិត Post News នឹងផ្សាយនៅពេលក្រោយ៖






មតិយោបល់