ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Red Picture បញ្ចេញវណ្ណកម្មទី៣ រឿង «សង្សារខ្ញុំក្រមុំកូន១»

ភ្នំពេញៈ នៅថ្ងៃទី២៤ សីហា ខាងមុខនេះ ខ្សែរឿង «សង្សារខ្ញុំក្រមុំកូន» របស់ផលិតកម្ម Red Picture នឹងបើកឆាកដាក់បញ្ចាំងតាមរោងកុនទំនើបជាផ្លូវការហើយ ខណៈដែលពិធីកាត់ខ្សែបូសម្ពោធក៏នឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃទី២៣ សីហា។ ចាប់តាំងពីចេញ Trailer ខ្សែរឿង ត្រូវបានគេផ្ដោតការចាប់អារម្មណ៍ភ្លាមៗ ដោយសារតែរឿតមួយនេះ ជាវណ្ណកម្មដែលសម្ដែងដោយអ្នកនាង សារ៉ាយ សក្ខណា ដំបូងគេចាប់តាំងពីនាងរៀបការទៅរស់នៅអាមេរិកឡើងចុះៗ និងទី២ គឺដោយសារតែ Red Picture ធ្លាប់បានទទួលស្គាល់ស្នាដៃយ៉ាងកក្រើកវិស័យភាពយន្តរួចទៅហើយ តាមរយៈរឿង«ភូមិអត់មនុស្ស» និងរឿង«ទង់ព្រលឹង»ដែលអ្នកណាៗក៏ថាល្អមើលនោះ។

យោងតាមឈុតឆាកខ្លីនៅក្នុងខ្សែរឿង «សង្សារខ្ញុំក្រមុំកូន១» ក្រៅពីមានការសម្ដែងដោយអ្នកនាងសារ៉ាយ សក្ខណា និងតារាល្បីៗដូចជា លោក ជា សុវណ្ណរិទ្ធិ នាយគ្រឿន នាយចឺម នាយពែកមី លោក BIG នាយក្រឹប ដែលសុទ្ធតែជាតួអង្គកន្ទ្រាក់បានទីផ្សារខ្លាំងនៅក្នុងវិស័យភាពយន្ត រឿងនេះក៏មានការសម្ដែងដោយកូនប្រុសរបស់លោកពែកមី ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចង់ទៅទស្សនាដោយផ្ទាល់ ដើម្បីឲ្យដឹងពីកម្រិតនៃការសម្ដែងផងដែរ។

ទាំងផលិតករ និងតួសម្ដែងសុទ្ធតែមានជំនឿចិត្តថា រឿងមួយនេះ នឹងស្រូបអ្នកទស្សនាបានច្រើនជាងកន្លះលាននាក់ ដោយសារតែរឿងមួយនេះ ទាក់ទាញចំណាប់អារម្មណ៍ខ្លាំងជាងរឿង «ភូមិអត់មនុស្ស» និងរឿង «ទង់ព្រលឹង» ដែលមានការបញ្ជាក់ថា មានអ្នកទិញសំបុត្រចូលទស្សនាច្រើនជាង៥០ម៉ឺននាក់ ក្នុងការដាក់បញ្ចាំងកាលនោះ។

ក្នុងនោះខ្សែរឿង «សង្សាខ្ញុំក្រមុំកូន១» ក៏នឹងធ្វើឲ្យផលិតកម្ម Red Picture ទទួលបានកេរ្តិ៍ឈ្មោះក្នុងវិស័យផលិតភាពយន្តខ្នាតធំផងដែរ បន្ថែមពីលើការរំពឹងថា នឹងកើបចំណូលបានក្រាស់ ដោយសារតែមានភាពកំប្លុកកំប្លែងនៅក្នុងផ្ទៃរឿងនេះ៕

https://youtu.be/Vs4wCvPK5cU

photo_2016-08-21_16-11-24photo_2016-08-21_16-11-26photo_2016-08-21_16-11-28photo_2016-08-21_16-11-30photo_2016-08-21_16-11-33photo_2016-08-21_16-11-35photo_2016-08-21_16-11-38photo_2016-08-21_16-11-40photo_2016-08-21_16-11-43photo_2016-08-21_16-11-48photo_2016-08-21_16-11-50photo_2016-08-21_16-11-52photo_2016-08-21_16-11-55photo_2016-08-21_16-11-58

មតិយោបល់