ព័ត៌មានជាតិ

ទូតអាមេរិក ជួយលើកកម្ពស់ការអាននៅកម្ពុជា

ភ្នំពេញ: ដោយមានការគាំទ្រពីស្ថានទូតអាមេរិកប្រចាំកម្ពុជា ក្រុមហ៊ុនMonument Books សហការជាមួយក្រុមហ៊ុន kids city បានអញ្ជើញអ្នកជំនាញផ្នែកអប់រំ និងអ្នកជំនាញផ្នែកបណ្ណាល័យមកពីរដ្ឋវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ដើម្បីមកប្រឹក្សាផ្តល់គំនិតពីរបៀបអានអក្សរដល់សិស្សមកពីវីទ្យាស្ថាន CIA first ; Future Leader និង Westlend។

លោក David Josar មន្រ្តីព័ត៌មានប្រចាំស្ថានទូតអាមេរិកមានប្រសាសន៍ថា “នេះ ជាលើកដំបូងហើយដែលយើងផ្តើមឲ្យមានការលើកកម្ពស់ការអានសម្រាប់កុមារកម្ពុជា យើងចង់ឲ្យប្រជាជនកម្ពុជាអានអក្សរឲ្យបានច្រើន ដើម្បីជួយជាស្មារតី និងលើកកម្ពស់ការយល់ដឹងផ្សេងៗពាក់ព័ន្ធដល់ការរស់នៅប្រចាំថ្ងៃ។

លោកស្រី Nan CY សាស្រ្តាចារ្យកិច្ចការបណ្ណាល័យមានប្រសាសន៍ថា ការអានច្រើនជាយាន្តមួយជួយឲ្យកុមាររៀនពូកែ និងបង្កើតបំណិតជីវិត ហើយងាយស្រួលទទួលយកនូវការងារមួយដែលជោគជ័យសម្រាប់ខ្លួន។ លោកស្រីបន្តថា នៅសហរដ្ឋអាមេរិក មានការពេញនិយមខ្លាំងណាស់ចំពោះការអាន ហើយគេបានបណ្តុះមនុស្សឲ្យអានអក្សរផុលផុសខ្លាំងណាស់។ លោកស្រីចង់ឲ្យយុវជន ប្រជាជនកម្ពុជា ងាកទៅរកការអានអក្សរ ឬអានសៀវភៅឲ្យបានច្រើន ព្រោះថាការអានច្រើន គឺជាស្ពានចម្លងទៅរកភាពជោគជ័យនៃជីវិត។

នៅល្ងាចថ្ងៃនេះ គេឃើញ កុមារកម្ពុជាបានលើកឡើងនូវចម្ងល់ជាច្រើនពាក់ព័ន្ធនឹងការអាននេះ ដោយសុំឲ្យមានការពន្យល់ពីអ្នកជំនាញ តាមរយ:ការប្រើប្រាស់ភាសាអង់គ្លេសរបស់ពួកគេផងដែរ៕

បង្កើនការអាន

បង្កើនការអាន

បង្កើនការអាន

បង្កើនការអាន

បង្កើនការអាន

បង្កើនការអាន

មតិយោបល់