ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត (យកប្រាក់ថ្លៃជួសជុលផ្ទះគេចខ្លួន) នៅចំណុចភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ប្រព្រឹត្តកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅផ្ទះលេខR០៨ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះឈ្មោះ កែវ សុជាតិ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះកើតហេតុ ។
ជនសង្ស័យឈ្មោះ អ៊ុក រស្មី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការសំណង់ ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់