ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីប្លន់កាន់កាំបិតបុ័ងតោគំរាមកាប់និងសំឡុតទាប្រាក់…

ពោធិ៍សាត់:ករណីលួចមានស្ថានទម្ងន់ទោស(ប្លន់)
‍♂️នៅថ្ងៃច័ន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោងប្រហែល ០០:៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកាប៉ាស់លើ ឃុំឈើតុំ ស្រុកក្រគរ ខេត្ត​ពោធិ៍សាត់​
សង្ខេបរឿងហេតុ
ជនរងគ្រោះឈ្មោះ រ សរ ភេទប្រុស អាយុ ៦៨ឆ្នាំមុខរបរកសិករ ជនជាតិខ្មែរ រស់នៅភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់
+ យោងពាក្យបណ្តឺង កំណត់ហេតុបណ្តឹង កំណត់ហេតុស្តាប់ការបំភ្លឺរបស់ជនរងគ្រោះ កាលពីថ្ងៃទី២១.៨.២០២៣ វេលាម៉ោង០០ និង ៣០នាទីយប់ខ្លួនបានចេញមកបត់ជើងធំនៅខាងក្រៅផ្ទះពេលត្រលប់ចូលក្នុងផ្ទះវិញដល់មាត់ទ្វាចូលផ្ទះស្រាប់មនុស្សប្រុសម្នាក់ឈរនិងមាត់ទ្វាកាន់កាំបិតបុ័ងតោហើយគំរាមកាប់ខ្លួននិងសំឡុតទាប្រាក់និងទូរស័ព្ទពីខ្លួនពេលនោះដោយខ្លួនភ័យពេកក៏ឡើងលើផ្ទះយកលុយ៥០,០០០រៀលនិងទូរសព្ទ១គ្រឿងឲ្យទៅវាក្រោយពេលបានទូរស័ព្ទនិងលុយហើយមនុស្សប្រុសនោះក៏គេចខ្លួនបាត់ទៅ។
សម្ភារ:បាត់បង់
១.ទូរស័ព្ទ១គ្រឿងម៉ាកសាមស៊ុងកាឡាក់សុីG8ពណ៌ខ្មៅ ។
២. លុយ៥០,០០០រៀល
ចំពោះជនសង្ស័យលុះដល់នៅថ្ងៃទី២២ ខែសីហា វេលាម៉ោង៧ និង ៣០នាទី។ សមត្ថកិច្ចធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបានចំនួន ២នាក់ និងឃាត់ខ្លួនបានចំនួន ១នាក់ ក្នុងចំណោមបក្សពួក។
១.ឈ្មោះ យន យត ភេទប្រុស អាយុ ១៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិទួលអណ្ដែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់
២. ឈ្មោះ មន មស ភេទប្រុស អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិបំណក់ ឃុំឈើតុំ ខេត្តពោធិ៍សាត់។ (គេចខ្លួន)
ជនសង្ស័យឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបំពេញនីតីវិធីបញ្ជូនទៅខេត្ត៕

មតិយោបល់