ព័ត៌មានជាតិ

ករណីផ្ទុះសេខ្សែភ្លើង បណ្ដាលឲ្យឆេះផ្ទះមួយខ្នង នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែងៈ ថ្ងៃព្រហស្បតិ៍ ៨ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៩និង០០នាទីព្រឹក មានករណីអគ្គិភ័យបានកើតឡើងបណ្តាលឲ្យឆេះផ្ទះចំនួន០១ខ្នង ដែលស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

  • ម្ចាស់ផ្ទះឈ្មោះ ឌី វុត្ថា អាយុ ៥៧ឆ្នាំ និងប្រពន្ធឈ្មោះ ថៃ ចាន់ណា អាយុ ៥២ឆ្នាំ ។
  • ផ្ទះទំហំ ០៥x១៦ ម៉ែត្រ ទាមថ្មមុខខាងក្រោយឈើប្រក់សង្ក័សី ។
  • ខូចខាត: ផ្ទះចំនួន ០១ខ្នង មាសចំនួន ០១តំឡឹង ប្រាក់ ២០០០ដុល្លារ ទូរទស្សន៍ចំនួន ០១គ្រឿង និងសម្ភារ:ប្រើប្រាស់មួយចំនួន ។

មូលហេតុ៖ បណ្តាលមកពីផ្ទុះសេខ្សែភ្លើង ។

កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ របស់ការិយាល័យបានចេញរថយន្ត ពន្លត់អគ្គិភ័យ ចំនួន ០២គ្រឿង ប្រើប្រាស់ ទឹកអស់ចំនួន ៣រថយន្តស្មើនឹង ១២ម៉ែត្រគូប៕

មតិយោបល់