ព័ត៌មានជាតិ

គោយន្ត២គ្រឿងប្រឡះគ្នា បណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់

ពោធិ៍សាត់ៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងគោយន្តនិងគោយន្ត បើកបរខ្វះការប្រុងប្រយត្ន័វ៉ាប្រជែងគ្នារហូតបណ្តាលឲ្យមានមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទី ល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញគោយន្តមួយគ្រឿងម៉ាកគូបូតា ពណ៌ក្រហម ស៊េរីឆ្នាំ២០១៣ ធ្វើដំណើរពីត្បូងទៅជើង បើកបរដោយបុរសម្នាក់ឈ្មោះ សឿន ឡឺម ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិបឹងស្តុក ឃុំឈើតុម ស្រុក្រគរ ខេត្តពោធិ៍សាត់ រួមដំណើរជាមួយនិងបុរសម្នាក់ទៀតឈ្មោះ គឿន សឿន ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវជាឪពុករបស់អ្នកបើកគោយន្តខាងលើ ខណៈដែលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែគោយន្តខាងលើបានជែងគោយន្តមួយគ្រឿងទៀតម៉ាកគូបូតា ពណ៌ក្រហម ស៊េរីឆ្នាំ២០១៤ កំពុងបើកបរដោយបុរសម្នាក់ ឈ្មោះឈុំ បុលអាយុ៥៨ឆ្នាំ រួមដំណើរជានិងកូន៣នាក់ទៀត មានឈ្មោះ បុលចាន់ធូ ភេទស្រី អាយុ២៩ឆ្នាំ ឈ្មោះ បុល ដាំ ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ បុល វ៉ាក់ ភេទប្រុសអាយុ២៣ឆ្នាំ បណ្តាលឲ្យជនរងគ្រោះទាំង២នាក់ឪពុកកូនដែលជាអ្នកបើកគោយន្តបង្ករងរបួសធ្ងន់ ចំណែកភាគីខាងគោយន្តម្ខាងទៀត រងរបួសធ្ងន់ម្នាក់ ៣នាក់ទៀតរបួសស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងនិងបាននាំយកគោយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលព្រងិល ចាត់ការតាមផ្លូវច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់