ព័ត៌មានជាតិ

កម្លាំងជំនាញឃាត់មុខសញ្ញាម្នាក់រកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ១៧ថង់

រតនគិរី: យោងតាមផេករបស់នគរបាលប្រឆាំងគ្រឿងញៀន ខេត្តរតនគិរី បានឲ្យដឹងថា នៅនៅថ្ងៃទី ២៣ ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង ១៦និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំ បាមចុះល្បាតប្រទះឃើញមុខសញ្ញាក៏ឃាត់សួនាំនិងធ្វើការឆែកឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៧ថង់ ។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម÷
១.ឈ្មោះ ជា ស្រីឡែន ភេទ ស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្ន ភូមិ នាងដី ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី
វត្ថុតាងចាប់យករួមមាន÷
១.មេតំហ្វេតាមីនអាយ ចំនួន ១៧ថង់ ទម្ងន់ ១.៥១ ក្រាម
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានឃាត់និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់