ព័ត៌មានជាតិ

ត្រៀមទៅអាមេរិកតែ Shaqiri នៅតែភាពមោទនភាពខ្លាំងដែលបានធ្វើការជាមួយនឹងបុរសម្នាក់នេះ

បរទេស៖ អតីតកីឡាករខ្សែប្រយុទ្ធរបស់ហង្សក្រហម Liverpool ម្នាក់នៅតែបានបង្ហាញពីទំនាក់ទំនងដ៏ជិតស្និទ្ធនិងកក់ក្តៅជាមួយនឹងគ្រូបង្វឹកលោក Jurgen Klopp ដដែលទោះបីជាបច្ចុប្បន្នបានសម្រេចចិត្តចាកចេញទៅហើយក្តី។

កីឡាករស្វីស Xherdan Shaqiri បានផ្ទេរទៅចូលរួមជាមួយនឹងក្លឹបបារាំង Lyon កាលពីរដូវកាលមុនប៉ុន្តែមិន
ទាន់បានប៉ុន្មានផងក៏ទើបតែបានប្រកាសក្នុងការចាកចេញទៅចូលរួមជាមួយនឹងក្លឹបនៅលីគកំពូលអាមេរិកទៅហើយផងដែរ។

Shaqiri បានថ្លែងបែបនេះថាចំពោះទំនាក់ទំនងគាត់ជាមួយនឹងលោក Klopp ថា៖ខ្ញុំស្គាល់លោក Klopp ជាយូរមកហើយតាំងពីមុនពេលចូលរួមជាមួយនឹង Liverpool និងជាពិសេសពេលខ្ញុំលេងឲ្យ Bayern Munich ។រយ:ពេល៣ឆ្នាំជាមួយនឹងគាត់នៅ Liverpool គឺជារឿងដ៏អស្ចារ្យពីព្រោះថាយើងបានលើកពានរង្វាន់ជាច្រើនជាមួយគ្នា៕

មតិយោបល់