ព័ត៌មានជាតិ

កុងតឺន័រក្រុមហ៊ុន SK បើកសុខៗ ផ្ទុះកង់ក្រោយ រេចង្កូត​ក្រឡាប់ផ្ងារជើង

ព្រះសីហនុៈ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុន SK ផ្ទុះកង់ខាងក្រោយ ខណៈពេលកំពុងបើកបរ បណ្ដាលឲ្យ​ក្រឡាប់ផ្ងារជើង តៃកុងភ័យពេករត់បាត់ស្រមោលតែម្ដង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីម៉ោង១និង៣០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៥៨_១៥៩ស្តិតនៅភូមិមនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួននេះ ម៉ាកហ៊ីណូ ពណ៌ខៀវលាយទឹកប្រាក់ ស្លាក់លេខភ.ព ៣A-៨៨៤៥ សណ្តោងទូ២០ហ្វីតរបស់ក្រុមហ៊ុនSKធ្វើដំណើរទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តផ្ទុះបែកកងផ្នែកខាងក្រោយ បណ្តាលឲ្យ​រេចង្កូតក្រឡាប់​មកខាងស្តាំដៃ ភ្លាមៗនោះ អ្នកបើកបរភ័យពេកបានរត់គេចខ្លួនបានស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចស្រុកព្រៃនប់ បានហៅរថយន្តស្ទួចមកស្ទួចយករថយន្តខាងលើទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់