ព័ត៌មានជាតិ

របួសធ្ងន់ម្នាក់ករណីរថយន្តលើសទំងន់បើកលើស្ពានបណ្តាលឲ្យបាក់នៅស្រុកជីក្រែង

សៀមរាប: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ១១ និង ៣០ ត្រង់ចំណុចលើស្ពាន វត្តស្លែង ស្ថិតក្នុងភូមិព្រីង ឃុំជីក្រែងស្រុកជីក្រែង ខេត្តសៀមរាប មានករណីបាក់ស្ពានមួយ ដែលបង្កឡេីងដោយរថយន្តម៉ាក NISSAN DESEL ផលិតឆ្នាំ 1998

ពាក់ផ្លាកលេខសៀមរាប 3A- 3222 ប្រភេទបែន ពណ៌បៃតង អ្នកបើកបរឈ្មោះ លឹម រ៉េត ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិដូនសុខ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាបដឹកថ្មប្រភេទ 4×6 សរុបទំងន់ទាំងអស់ 28តោន ទិសដៅពីជើង ទៅទិសខាងត្បូងហើយបាន បើកឆ្លងកាត់លើស្ពានលើសទំងន់ហើយបណ្តាលឲ្យបាក់ចំកណ្តាលស្ពាន ។

សមត្ថកិច្ចបានបញ្ជាក់ថា : ដោយសាររថយន្តដឹកលេីសទំងន់ទេីបបង្កជាគ្រោះថ្នាក់ ។

ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ បណ្ដាលឲ្យរបួសធ្ងន់ចំនួន ០១នាក់

ឈ្មោះ លឹម រ៉េត ភេទប្រុស អ្នកបើកបររថយន្ត បញ្ជូនទៅព្យាបាលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងបង្កការខូចខាត : បាក់ស្ពានថ្មប្រវែង៥ម x ៤.៥០ម ខូចខាតរថយន្តចំនួន ០១គ្រឿង ( ធ្ងន់) ៕

 

មតិយោបល់