បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯកឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំនៅថ្ងៃថ្ងៃព្រហស្បតិ៍៨រោចខែមាឃឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនឹងទី២៤ខែកុម្ភៈឆ្នាំ២០២២វេលាម៉ោង០៩:០០នាទីនៅចំណុចភូមិបាក់ព្រាឃុំព្រៃចាស់ស្រុកឯកភ្នំខេត្តបាត់ដំបងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងផ្នែកសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំបានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន១ករណីក្នុងបទល្មើសជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ២នាក់។
ជនសង្ស័យមានឈ្មោះអ៊ុនថុលភេទប្រុសអាយុ៥២ឆ្នាំមានទីលំនៅភូមិបាក់ព្រាឃុំព្រៃចាស់ស្រុកឯកភ្នំខេត្តបាត់ដំបងនិងឈ្មោះចាបភឿភេទស្រីអាយុ៤៩ឆ្នាំមានទីលំនៅភូមិបាក់ព្រាឃុំព្រៃចាស់ស្រុកឯកភ្នំខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន១ថង់ទម្ងន់០៩,៤៧ក្រាម(ទាំងសំបក)។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបងដើម្បីអនុវត្តបន្តតាមនីតិវិធី៕


មតិយោបល់