ព័ត៌មានជាតិ

ស្រ្តីជាងដេរម្នាក់មានជំងឺប្រចាំកាយ បានដេកស្លាប់នៅផ្ទះល្វែងក្នុងបុរី បន្សល់ទុកកូនពីរនាក់ឲ្យនៅកំព្រា

ភ្នំពេញៈ នៅវេលាម៉ោង០៧និង១៥នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីស្រ្តីម្នាក់ដេកស្លាប់នៅចំណុចផ្ទះលេខ០៦ ផ្លូវលេខ១៨ ក្នុងបុរីមួយកន្លែង ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានបន្សល់ទុកនូវកូនចំនួន០២នាក់ឲ្យនៅកំព្រា ។

សពមានឈ្មោះ ហ៊ុល ធីតា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរជាងដេរ មានស្រុកកំណើត ភូមិស្ទឹងវែង ឃុំស្ទឹងវែង ស្រុកស្មាច់មានជ័យ ខេត្តកោះកុង បច្ចុប្បន្ន៖ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។

ការសន្និដ្ឋាន៖ តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញក្រុង បានបញ្ជាក់ថាឈ្មោះ ហ៊ុល ធីតា (សព) គឺស្លាប់ដោយសារគាំបេះដូង (មានជំងឺបេះដូងប្រចាំកាយ) មិនពាក់ព័ន្ធបទល្មើសអ្វីឡើយ ។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើតាមប្រណៃណីនៅវត្តឫស្សីសាញ់ ៕

មតិយោបល់