ព័ត៌មានជាតិ

រថយន្តនិងម៉ូតូបុកគ្នាពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់ម្នាក់នៅខេត្តប៉ៃលិន

ប៉ៃលិន: យោងតាមផេករបស់ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត និងម៉ូតូ០១ករណីបណ្តាលឲ្យមនុស្សរបួសធ្ងន់ចំនួន ០១នាក់ និងគ្មានរបួស១នាក់ នៅចំណុចផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

តាមប្រភពព័ត៌មានបានឱ្យដឹងថាភាគីបេីកបររថយន្ដមាន ឈ្មោះ ហាយ ជន ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅ ភូមិអូរតាពុកក្រោមសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបើកបររថយន្ដម៉ាក High Lander ស៊េរីឆ្នាំ ២០០៣ ពណ៍ក្រហម ពាក់ស្លាកលេខ(បាត់ដំបង 2C-4362) គ្មានរបួស ។

ភាគីបើកបរម៉ូតូមានឈ្មោះ អៀង លី ភេទប្រុស អាយុ ៦៨ឆ្នាំ រស់នៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក Smash Revo ស៊េរី ឆ្នាំ២០០៩ ពាក់ស្លាកលេខ (ភ្នំពេញ 1O-9076) របួសធ្ងន់ បាក់កជើងខាងឆ្វេង។

មូលហេតុនៃការគ្រោះថ្នាក់ខាងលេីនេះបណ្តាលមកពី កត្តាមនុស្សបើកបរល្បឿនលឿននៅក្នុងទីប្រជុំជន (រថយន្ត) ។

បច្ចុប្បន្នករណីខាងលើ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានរក្សាវត្ថុតាងទុករងចាំការដោះស្រាយតាមនីតិវិធី ៕

 

មតិយោបល់