កណ្ដាលៈ នៅថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៨ និង ២០នាទី មានករណីលួចម៉ាស៊ីនបូមទឹកមិនបានសម្រេច ចំណុចដីចម្ការល្ហុងផ្លូវក្របី ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល ជនរងគ្រោះម្នាក់ ១-ឈ្មោះ សូ សឿន ភេទប្រុស អាយុ៥៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករទីលំនៅ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ជនសង្ស័យម្នាក់ ១-ឈ្មោះ វ៉ន ចន្ថា ហៅតូ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី (passapp) ទីលំនៅ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន) មុខសញ្ញាលួចមិនរាងចាល ។
វត្ថុតាងចាប់យក៖ -Passapp ចំនួន០១គ្រឿង ពណ៌ស លាយខៀវ ផ្លាកលេខ កំពង់ធំ 1M4423
-សម្ភារៈសោដោះគ្រឿងម៉ាស៊ី កន្ត្រៃ ទុលល្វីស មួយចំនួន
-កូនកាបូបស្ពាយពណ៌លឿងចំនួន០១
-កូនកាបូបដៃពណ៌សក្រឡាខ្មៅចំនួន០១
-ទូរសព្ទដៃម៉ាក huawei ពណ៌ខ្មៅចំនួន០១
-ពិលពាក់ក្បាលចំនួន០១ ។
សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ សូ សឿន បានចេញពីផ្ទះទៅមើលម៉ាស៊ីនបូមទឹកនៅចំការល្ហុង ពេលទៅដល់ក៏ឃើញជនសង្ស័យកំពុងដោះខ្ចៅម៉ាស៊ីនបូមទឹក ជនរងគ្រោះបានស្រែកសួរថា ពីណាគេកំពុងធ្វើអ្វីភ្លាមនោះជនសង្ស័យបានឆ្លើយតបថា ដាក់អង្គប់កណ្ដុរ ជនរងគ្រោះស្ដាប់សំឡេងជនសង្ស័យបានថា ជាឈ្មោះ តូ ហើយភ្លាមនោះជនសង្ស័យក៏រត់ចេញពីកន្លែងម៉ាស៊ីន ទៅបាត់ឃើញដូច្នោះជនរងគ្រោះ ក៏ដេញតាមដោយមកស្កាត់នៅលើផ្លូវ ស្រាប់តែជនសង្ស័យបានបើកម៉ូតូ passapp ចេញពីក្នុងចម្ការស្វាយឈ្មោះ ផាត់ លឿង រត់គេចខ្លួនជនរងគ្រោះក៏បានទូរស័ព្ទប្ដឹងសមត្ថកិច្ច ទើបសមត្ថកិច្ចដេញតាមឃាត់ជនសង្ស័យបាន នៅចំណុចលើដងផ្លូវ ស្ថិតក្នុងឃុំពាមឧកញ៉ាអុង ។
នៅពេលសមត្ថកិច្ចសាកសួរ ជនសង្ស័យបានសារភាពថា គេពិតជាបានធ្វើកម្មភាពលួចម៉ាស៊ីនបូមទឹក តែត្រូវម្ចាស់ទាន់ហើយក៏បានបើក passapp រត់គេចខ្លួនតែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យបាននាំមកអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់