ព័ត៌មានជាតិ

រថយន្តCamry មួយគ្រឿង បើកបរដោយបុរសម្នាក់ រេចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់​ ទៅបុករបងមួយកន្លែង បណ្តាលឲ្យរងការខូចខាត

កណ្តាល: នាវេលាម៉ោង០៨និង០០នាទីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាកតូយ៉ូតា កាមរី បាលែន មួយគ្រឿង ពាក់ស្លាកលេខកណ្តាល 2A-7028 ពណ៌ទឹកប្រាក់ សង្ស័យតៃកុងបើកលឿនរេចង្កូត ធ្លាក់ផ្លូវជ្រុលទៅបុករបងមួយកន្លែង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ទីតាំងស្ថិតក្នុងភូមិព្រែកហូរខាងលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តកាមរីបាលែន មួយគ្រឿង បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ១ខ្សែមានទិសដៅពីជើងទៅត្បូង សង្ស័យបើកបរក្នុងល្បឿនលឿន ។ លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើងជាច្រើនត្រឡប់ទៅបុករបងមួយកន្លែង​ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ក្នុងហេតុការណ៍នេះ ពុំមានមនុស្សគ្រោះថ្នាក់នោះទេ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗ ផងដែរ ។ បន្ទាប់មកសមត្ថកិច្ចបានឲ្យភាគីបង្កខាងលើនោះដោះស្រាយជាមួយភាគីម្ចាស់របង ឲ្យបានរួចរាល់ជាមុនសិន ទើបបានឲ្យ ម្ចាស់ស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ ក្រុមការងារអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងដំណោះស្រាយយ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់