ព័ត៌មានជាតិ

បុរសម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅស្រុកស្រែអំបិល

កោះកុង: ថ្ងៃទី ១៣ខែ ធ្នូ ឆ្នាំ ២០១៩ នៅវេលាម៉ោង១០និង៣០កម្លាំងជំនាញអធិការដ្ឋាន កម្លាំងពេទ្យបង្អែកស្រុក បានចុះសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ជ្រោយស្វាយ ចុះត្រួត ពិនិត្យ សាកសព លង់ទឹកស្លាប់១នាក់នៅចំនុចព្រែកភ្នំស្រឡៅស្ថិតនៅ ភូមិភ្នំស្រឡៅ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។
សាកសព ឈ្មោះ យ៉ក ភី ភេទប្រុសអាយុ៥៥ឆ្នាំមានមុខរបរធ្វើស្រែ។
តាមការបំភ្លឺ របស់គ្រួសារសព បានឲ្យដឹងថា ជនរងគ្រោះមានជំងឺឆ្កួតជ្រូក និងញៀនស្រា។
ក្រោយពីផ្នែកជំនាញបានពិនិត្យ សាកសពរួច និងតាមការបំភ្លឺរបស់គ្រួសារសព សន្និដ្ឋាន ថា សាកសពពិតជាលង់ទឹកស្លាប់ប្រាកដមែន។
បច្ចុប្បន្នសាកសពត្រូវ បាន កម្លាំងជំនាញធ្វើលិខិត ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់