បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្មេងប្រុស០២នាក់ ជាបងប្អូនជីដូនមួយនិងគ្នា បានបាត់បង់ជីវិត ខណៈពេលចុះងូតទឹកស្រះក្បែរជើងភ្នំលេងចម្ងាយពីផ្ទះប្រហែល៤០០ម៉ែត្រ ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០២រសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅស្រះជើងភ្នំ ស្ថិតនៅភូមិបឹងរាំង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
យោងតាមរបាយការណ៍របស់ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំតូច បានឲ្យដឹងថា ក្មេងរងគ្រោះទាំង០២នាក់មាន៖ ១.ឈ្មោះ ជៀម អេនជី ភេទប្រុស អាយុ៦ឆ្នាំ និង២.ឈ្មោះ សាយ រតនះ ភេទប្រុស អាយុ៦ឆ្នាំ ទាំង០២នាក់ ជាបងប្អូនជីដូនមួយនិងគ្នា រស់នៅភូមិបឹងរាំង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុក្មេងប្រុសទាំង២នាក់ បានឡើងជិះម៉ូតូទៅបោកខោអាវនៅស្រះទឹកជើងភ្នំជាមួយពូ ពេលទៅដល់ស្រះទឹកពូបានទុកក្មេងទាំង០២នាក់ ចោលឲ្យនៅចាំកន្លែងបោកខោអាវ ហើយក៏ត្រឡប់មកទិញលៀសហាលហូប និងចាក់សាំងម៉ូតូពេលត្រឡប់ទៅវិញ តែខោអាវ បន្ទាប់មកស្រាប់តែឃើញសពក្មួយប្រុស០១នាក់ អណ្តែតក្នុងទឹកស្រះ ក៏ចុះស្រង់យកទៅផ្ទះ ចំណែកក្មួយប្រុស០១នាក់ទៀត នឹកស្មានតែមកផ្ទះវិញហើយ ពេលសួរនាំគ្មាននរណាបានឃើញ ហើយក៏នាំគ្នាចុះរាវក្នុងស្រះទឹកម្តងទៀតក៏ប្រទះឃើញសពក្មួយប្រុស០១នាក់ទៀតលង់ទឹកស្លាប់ទាំង០២នាក់ ។
បច្ចុប្បន្ន សពក្មេងប្រុសទាំង០២នាក់ ត្រូវបានឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកសង្រេងនិងអាឡោះអាល័យជាទីបំផុត ៕
មតិយោបល់