ព័ត៌មានជាតិ

អត់ដឹងអីរលីងហ្មងហា! ចេញពីហូបអីម្តុំណាហ្គា មកវិញត្រូវគេដេញបុកហើយកាប់បណ្តាលឲ្យរបួសទៀត!

ភ្នំពេញ: យុវជន៦នាក់ ជិះម៉ូត២គ្រឿង ចេញពីហូបអីនៅម្តុំសណ្ឋាគារ ណាហ្គាវេីុលដ៍ បម្រុងទៅផ្ទះ ខណ​:មកដល់ចំណុចផ្លូវ១៩៩ សង្កាត់ទួលស្វាយព្រៃ២ ស្រាប់តែលេចចេញជនមិនស្គាល់មុខមួយក្រុមមានគ្នា១០នាក់ជាង ជិះម៉ូតូធំ៥គ្រឿង មិនចាំម៉ាក មកដេញបុកប្រដាប់ដោយ ដំបងទីប ដំបងឆក់ និងដាវសាំុម៉ូរ៉ៃ វាយទៅលេីយុវជន៦នាក់នោះ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ ផ្អេីលខណ្ឌចម្ការមន ទាំងកណ្ដាលអធ្រាត្រ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង១និង៥០នាទី ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ ១៩៩ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

តាមសម្ដីយុវជនម្នាក់ ក្នុងចំណោមយុវជនរងគ្រោះទាំង៦នាក់បានឲ្យដឹងថា មុនពេលកេីតហេតុពួកគាត់ទាំងអស់គ្នា ធ្វេីដំណេីរចេញពីកន្លែងហូបអីនៅម្តុំសណ្ឋាគារ ណាហ្គាវេីុលដ៍ បម្រុងទៅផ្ទះ ខណ:មកដល់ចំណុចកេីតហេតុស្រាប់តែ លេខចេញជនមិនស្គាល់មុខមួយក្រុមមានគ្នា១០នាក់ជាង ជិះម៉ូតូធំ៥គ្រឿងមិនចាំម៉ាកមកដេញបុកពួកគាត់ ប្រដាប់ដោយ ដំបងទីប ដំបងឆក់ នឹងដាវសាំុម៉ូរ៉ៃ មកវាយលើីពួកគាត់ ហេីយភ្លាមៗនោះយុវជនទាំង៦នាក់បានរត់គេចរួចខ្លួន៤នាក់ ចំណែក២នាក់ទៀតម្នាក់ត្រូវសន្លប់នឹងដី ហេីយម្នាក់ទៀតរងរបួសស្រាល។

ក្រោយពេលកេីតហេតុជនបង្កបានរត់គេចខ្លួនពីកន្លែងកេីតហេតុបានស្រមោល ចំណែកជនរងគ្រោះបានត្រឹមតែគ្រាគ្នាទៅផ្ទះវិញប៉ុណ្ណោះ ៕

មតិយោបល់