ព័ត៌មានជាតិ

មន្ត្រីជំនាញរកឃើញទំនិញ ហួសសុពលភាពប្រើប្រាស់២៥គីឡូក្រាម និងដកហូតទុកកម្ទេចចោលនៅពេលក្រោយ

កំពង់ស្ពឺៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា ដើម្បីការពារសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីក.ប.ប. បានចុះប្រតិបត្តិការត្រួតពិនិត្យ អនុលោមភាពទំនិញដែលដាក់លក់តាមបណ្ដាទីផ្សារនានា ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ។

ក្នុងប្រតិបត្តិការនេះផងដែរ មន្ត្រីជំនាញបានរកឃើញទំនិញហួសសុពលភាពប្រើប្រាស់ចំនួន ២៥.៥គីឡូក្រាម យកមករក្សាទុក ដើម្បីកម្ទេចចោលនៅពេលក្រោយ។

លើសពីនេះទៅទៀត មន្ត្រីក.ប.ប. បានធ្វើការពិន័យអន្តរការណ៍ និងណែនាំដល់ម្ចាស់ទំនិញ ឱ្យបញ្ឈប់ការដាក់លក់ទំនិញមិនអនុលោម ៕

មតិយោបល់