ព័ត៌មានជាតិ

កម្លាំងនគរបាលស្រាវជ្រាវនិងបង្រ្កាបមុខសញ្ញា ធាក់ប្លន់យកម៉ូតូយ៉ាងសកម្មបានមួយសម្បុកធំ

កណ្តាល: ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍ពាក់ព័ន្ធបានស្រាវជ្រាវ និងបង្រ្កាបមុខសញ្ញាធាក់ប្លន់យកម៉ូតូ យ៉ាងសកម្មនៅលើផ្លូវ៦០ម៉ែត្រ ច្បារអំពៅនិងតាខ្មៅ ត្រូវបានបង្ក្រាបមួយសម្បុកធំ!

ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ករណីលួចមានស្ថានទម្ងន់ទោស ធាក់ប្លន់យកម៉ូតូ ករណីទី១-លួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) កើតហេតុថ្ងៃទី១៨/០២/២០២២ វេលាម៉ោង២០ និង ៣០នាទី នៅចំណុចផ្លូវ៥០ម៉ែត្រ មុខវត្តគោកអំពិល ភូមិព្រឹកថ្លឹងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ម៉ៅ រតន: ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅ ភូមិគោកឱឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរនគរបាលក្រសួងមហាផ្ទៃ ។

ករណីទី២-លួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) កើតហេតុថ្ងៃទី២៤/០២/២០២២ វេលាម៉ោង២១និង៤០នាទី
នៅចំណុចផ្លូវ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ប្រក់ សុភីន ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរក្រុមហ៊ុន ។

ករណីទី៣-លួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) កើតហេតុថ្ងៃទី០១/០៣/២០២២ វេលាម៉ោង២២និង៣០នាទី
នៅចំណុចផ្លូវជាតិលេខ២ កែង៦០ម៉ែត្រ ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ហេង គឹមហួរ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ ក្រុមហ៊ុន ។

ជនសង្ស័យ៦នាក់៖ ១-ឈ្មោះ វន ពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ ២-ឈ្មោះ យូ ផាន់នាង ហៅចយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។ ៣-ឈ្មោះ រស់ ស៊ីដា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។ ៤-ឈ្មោះ តៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(គេចខ្លួន) ។ ៥-ឈ្មោះជា ស្រីពៅ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនារីការ៉ាអូខេ ( ឃាត់ខ្លួន )
៦-មិនស្គាល់ឈ្មោះ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន) ។

ជនសង្ស័យធ្លាប់ជាប់ពន្ធនាគាខេត្តកណ្តាលករណីលួច និងជួញដូរគ្រឿងញៀន ។

វត្ថុតាងចាប់យក៖ ១-ម៉ូតូមួយគ្រឿងម៉ាក Honda c125 ស៊េរី២០២១ គ្មានស្លាកលេខ (របស់ជនរងគ្រោះ) ។
២-ម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ស ស៊េរី២០២១ គ្មានស្លាកលេខ (របស់ជនរងគ្រោះឈ្មោះ ហេង គឹមហួរ) ។
៣-ម៉ូតូមួយគ្រឿងម៉ាក Honda Beat ពណ៌សលាយក្រហម ស៊េរី២០២១ គ្មានស្លាកលេខ (របស់ជនរងគ្រោះឈ្មោះ ប្រក់ សុភីន) ។
៤-ទូរស័ព្ទមួយគ្រឿងម៉ាក oppo ពណ៌ខៀវ (របស់ជនសង្ស័យ) ។
៥-ទូរស័ព្ទមួយគ្រឿងម៉ាក Nចុចពិល ពណ៌ខ្មៅ (របស់ជនសង្ស័យ) ។

ករណីទី៤-អំពើលួច (ដែក) កើតហេតុថ្ងៃទី០២/០៣/២០២២ វេលាម៉ោង០៧និង៣០នាទី នៅចំណុចផ្ទះទុកចោល ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះមិនស្គាល់ឈ្មោះ មិនបានដាក់ពាក្យបណ្តឹង ។

ជនសង្ស័យ២នាក់៖ ១-ឈ្មោះ រស់ ស៊ីដា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។ ២-ឈ្មោះ គា ស្រ៊ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។

ជនសង្ស័យធ្លាប់ជាប់ពន្ធនាគាខេត្តកណ្តាលករណីលួច និងជួញដូរគ្រឿងញៀន ។

វត្ថុតាងចាប់យក៖ ១-ម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងម៉ាក VIVA ពណ៌ខ្មៅ និងកង់បីពណ៌ក្រហម គ្មានស្លាកលេខ (របស់ជនសង្ស័យជិះធ្វើសកម្មភាព) ។ ២-រនាំងដែកចំនួន២ផ្ទាំង (របស់ជនរងគ្រោះ) ។ ៣-ធ្វើដែកមួយផ្ទាំង (របស់ជនរងគ្រោះ) ។

សភាពនៃរឿងហេតុ៖ ករណីទី១៖កាលពីថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២២ ក្រុមជនសង្ស័យបានធាក់ប្លន់យកម៉ូតូមួយគ្រឿងម៉ាក Honda c125 ស៊េរី២០២១ ពីជនរងគ្រោះឈ្មោះម៉ៅ រតន: នៅចំណុចមុខវត្តគោកអំពិល ផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯកខណ្ឌដង្កោ ភ្នំពេញ ហើយនាំគ្នាជិះរត់គេចខ្លួនបាត់អស់ទៅ ។

ករណីទី២៖ លុះមកដល់ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២ ក្រុមជនសង្ស័យបាននាំគ្នាធ្វើសកម្មភាពធាក់ប្លន់យក ម៉ូតូមួយគ្រឿងម៉ាក Honda Beat ពីនារីរងគ្រោះ នៅតាមផ្លូវភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ហើយជិះគេចខ្លួនបាត់ទៅ ។

ករណីទី៣៖ លុះមកដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២២និង៣០នាទី ក្រុមជនសង្ស័យ បានធាក់ប្លន់យកបានម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ស ស៊េរី២០២១ ពីជនរងគ្រោះឈ្មោះ ហេង គឹមហួរ នៅចំណុចផ្លូវជាតិលេខ២កែង៦០ម៉ែត្រ ហើយជិះរត់គេចខ្លួនបាត់ទៅ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់