ក្នុងសំណុំរឿងភូមា អាស៊ានមានចរន្តពីរប្រឈមគ្នា។ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងសិង្ហបុរី មានជំហរ ប្រឆាំងនឹងដាច់ខាតរដ្ឋាភិបាលដឹកនាំដោយយោធានិងការរៀបចំជំនួបចរចាជាមួយបក្សប្រឆាំងភូមា។ ចំណែកម្ខាងទៀត នាំមុខថៃ អមដោយកម្ពុជានិងវៀតណាម គាំទ្រដំណោះស្រាយតាមផ្លូវការទូត។ តែអាស៊ានមានប្រពៃណី និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដូច្នេះហើយបានការស្វែងរកដំណោះស្រាយតាមផ្លូវទូតត្រូវជួបការលំបាកខ្លាំង។ ប៉ុន្តែបន្ទាប់ពីជាប់គាំងអស់ជាច្រើនខែ និងក្រោមសម្ពាធរបស់អង្គការសហប្រជាជាតិនិងសហរដ្ឋអាមេរិក នៅទីបំផុតអាស៊ានបានរកឃើញអន្តរការពិសេសសម្រាប់ទទួលបន្ទុកដោះស្រាយវិបត្តិឱ្យភូមា។ ជួបប្រជុំគ្នាតាំងពីថ្ងៃចន្ទទី ២សីហា រដ្ឋមន្ត្រីក្រសួងការបរទេសទាំង១០ប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន…
មតិយោបល់