ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ជនសង្ស័យ១០នាក់ នៅផ្ទះហ្គេមបាញ់ត្រីពាក់ព័ន្ធករណីជួញដូរ

ភ្នំពេញៈ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១១និង០០នាទី ដោយបានការអនុញ្ញាតពីលោក ទី មុនិន្ទ ព្រះរាជអាជ្ញារង និងមានការចូលរួមផ្ទាល់ពីលោក ផាន់ ពិសិដ្ឋ ក្រឡាបញ្ជី មន្ត្រីអនុវត្តច្បាប់ការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ស្រី០២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចសំណង់មិនរៀបរយ ផ្ទះឈើគ្មានលេខ (ផ្ទះហ្គេមបាញ់ត្រី) ផ្លូវបេតុង ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន០៣កញ្ចប់, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួនមួយ, ដែកកេះ ចំនួន០១។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួននៅការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិធី៕

 

មតិយោបល់