ព័ត៌មានជាតិ

បុរសកសិករពីរនាក់ទៅកាត់ឈើ បណ្តាលឲ្យដួលសង្កត់ស្លាប់ម្នាក់

ព្រះវិហារ: នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១១និង២០នាទីព្រឹក មានករណីបុរសកសិករពីរនាក់ ទៅកាត់ឈើដួលសង្កត់ បណ្ដាលឲ្យស្លាប់ម្នាក់ នៅនឹងកន្លែងកើតហេតុ នៅត្រង់ចំណុចអូរស្វាយ ចម្ងាយប្រហែល០៧ គីឡូម៉ែត្រពីភូមិ ស្ថិតក្នុងភូមិសាស្ត្រភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ជនរងគ្រោះឈ្មោះ ឆាំ ឈឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ អ្នករួមដំណើរម្នាក់ឈ្មោះ ចាន់ ភាក់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញអធិការដ្ឋាន សហការជាមួយប៉ុស្តិ៍នគរបាល បានចុះទៅដល់កន្លែងកើតហេតុ ។ តាមការពិនិត្យរបស់សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះពិតជាបានកាប់ឈើដួលសង្កត់ ដោយខ្លួនឯងពិតប្រាកដមែន ។ សពត្រូវបានប្រគល់ជូនឲ្យសាច់ញាតិ យកទៅគេហដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់