ព័ត៌មានជាតិ

ជនសង័្សយម្នាក់ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបន្ទាប់ពីយកពូថៅកាប់ជនរងគ្រោះរហូតដល់ស្លាប់បាត់បង់ជីវិត

បាត់ដំបង: កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង១១និង៣០នាទីនៅចំណុចក្រុម ១៩ភូមិអូរស្រឡៅ ឃុំវត្តតាមិមស្រុកសង្កែ ខេត្តបាត់ដំបង មានករណីឃាតកម្មគិតទុកជាមុន( កាប់ដោយពូថៅ)មួយបានកើតឡើង ដែល ករ ណីនេះបង្កដោយជនសង្ស័យឈ្មោះ មាស ហុក ភេទប្រុស អាយុ៤៨ ឆ្នាំមានទីលំនៅក្រុម១៩ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ ដំ បង បានធ្វើសកម្មភាពយកពូ.ថៅ កាប់ទៅលើជនរងគ្រោះឈ្មោះឡៅ លុន ភេទប្រុស អាយុ ៤៥ ឆ្នាំមានទីលំនៅក្រុម០៥ភូមិបែកចានថ្មីសង្កាត់ ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្ដាលជនរងគ្រោះស្លាប់នៅកន្លែងតែម្តង។

ភ្លាមៗនៅបន្ទាប់ពីកេីតហេតុនេះ តាមបទបញ្ជារបស់លោកសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកស៊ុន សុវណ្ណ អធិការនគរ បាល ស្រុកសង្កែ បានដឹកនាំធ្វេីការបង្រ្កាបដោយឃាត់ខ្លួនជនសង័្សយខាងលេីមកកាន់អធិការដ្ឋាន នគរបាលស្រុកដេីម្បីសាកសួរស្រាវជ្រាវ។

លោកស៊ុន សុវណ្ណ អធិការនគរ បាលស្រុកសង្កែ បានឱ្យដឹងថា មូលហេតុដែលឈានដល់ករណីឃា.តកម្មនេះ គឺកាលពីប៉ុន្មានថ្ងៃមុនជនរងគ្រោះឈ្មោះ ឡៅ លុន ដែលជាបុគ្គលិករបស់អង្គការចិត្តសង្គម អន្តរវប្បធម៌ កម្មវិធីសុខភាពផ្លូវចិត្ត PTO បានអញ្ចេីញទៅជួបជន សង័្សយនេះម្តងមកហេីយ ដេីម្បីសុំឱ្យគាត់ជាឪ ពុកអនុញ្ញាតឱ្យកូនស្រីបង្កេីតរបស់គាត់បានទៅ សិក្សារៀនសូត្រក្នុងអង្គការ ត្បិតជនសង័្សយ នេះ គាត់មានកូនស្រីមួយអាយុប្រមាណ០៧ឆ្នាំហេីយ តែគាត់មិនព្រមឱ្យកូនស្រីនេះចូលរៀនសូត្រដូចឪពុក ម្តាយដទៃទេ ហេីយការជួបស្នេីសុំនេះ មិនទទួលបានលទ្ធផលនោះទេ។

នៅថ្ងៃកេីតហេតុជនរងគ្រោះបានទៅម្តងទៀត តែគាត់ទៅតែម្នាក់ឯងទេ លុះនិយាយដល់រឿង សុំឱ្យជនសង័្សយជាឪពុកអនុញ្ញាតឱ្យកូនទៅរៀ ន សូត្រនៅកន្លែងអង្គការក៏ស្រាប់តែជនសង័្សយ ទាញពូថៅ ដេញកាប់ជនរងគ្រោះរហូតដល់ស្លាប់នៅក្នុងបរិវេណផ្ទះនោះតែម្តង។

លោកអធិការបន្តថា ជនសង័្សយមានមុខរបរដេីរ ស៊ីឈ្នួលកាប់ស្មៅចម្ការឱ្យគេដេីម្បីចិញ្ចឹមជីវិត មានកូនស្រីតូចមួយនៅក្នុងបន្ទុក ហេីយប្រពន្ធ បានលែងលះគ្នាក្នុងរយ:ពេលកន្លងមកហេីយ។ ជាទូទៅជនសង័្សយរូបនេះគេថា គាត់ជាមនុស្សមានសតិមិនល្អ ហេីយពេលសាកសួរពីមូលហេតុ ដែលឈានដល់ការប្រព្រឹត្តបែបនេះ ជនសង័្សយ និយាយថា ជនរងគ្រោះមកនិយាយឱ្យគាត់ព្រមប្រគល់កូនស្រីគាត់ឱ្យទៅរៀននៅអង្គការ ដែលគាត់យល់ថា នេះជាល្បិចចង់នាំយក កូនស្រីគាត់ ចាកចេញពីគាត់ ទេីបគាត់ប្រព្រឹត្ត បែបនេះទៅ លេី ជនរងគ្រោះ។

នៅពេលនេះសមត្ថកិច្ចនគរបាលបានរៀបចំក សាងសំណុំរឿងបញ្ជូនជនសង័្សយរួមនឹងវត្ថុតាងមានពូថៅដងឈេីជាមធ្យោបាយ មកកាន់ការិ យា ល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដេីម្បីធ្វេីបុណ្យតាមប្រពៃណី ក្រោយពេលពិនិត្យធ្វេីកោសល្យវិច័យរួច៕

 

មតិយោបល់