ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

ព្រះសីហនុ: ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការជាមួយនិងនគរបាលក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ពាក់ពន្ធ័នឹងបទល្មើសលួចម៉ូតូរបស់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១១ និង៤០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីពេលកន្លងទៅនេះ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ដែលកម្លាំងចាប់ឃាត់ខ្លួនបានខាងលើនេះទី១ឈ្មោះ ស្វាយ ធូ ភេទប្រុស អាយុ២២ឆ្នាំ ធ្វើកានៅហាងម្លប់ជ្រៃប៉ោលកី ភូមិ៣ សង្កាត់៣ ព្រះសីហនុ ស្នាក់នៅអាគារបុគ្គលិកកាំសាប (សមគំនិតទទួលផល)។ ជនសង្ស័យទី២ឈ្មោះ សៀង សៀន ភេទប្រុស អាយុ២១ឆ្នាំ ធ្វើការនៅហាងម្លប់ជ្រៃប៉ោលកី ភូមិ៣ សង្កាត់៣ ព្រះសីហនុ ស្នាក់នៅផ្ទះជួលមុខផ្ទះសំណាក់ម៉ារីណា ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (សមគំនិតទទួលផល)។ជនសង្ស័យទី៣ឈ្មោះ ម៉េង យានិកា ភេទប្រុស អាយុ៣៥ឆ្នាំ សន្តិសុខកាស៊ីណូដឹរីច រីសត ស្នាក់នៅក្រុម២៥ ភូមិ៣ សង្កាត់៣ ព្រះសីហនុ (ទទួលផល) អ្នកទទួលបញ្ចាំ និងជនសង្ស័យ៤ឈ្មោះ ជុំ ដានី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិ៣សង្កាត់៣ ក្រុងព្រះសីហនុ (សមគំនិតទទួលផល)។ ចំណែកបក្ខពួកម្នាក់ទៀត (ចារី) ឈ្មោះ ភា គេចខ្លួនសមត្ថកិច្ចកំពុងតាមចាប់ ដកហូតបាន ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ប៊ិច C110 ពណ៌ខ្មៅ។ រីឯជនរងគ្រោះមានឈ្មោះ យ៉ែម សុផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ ធ្វើការនៅសណ្ឋាគារលើភ្នំ ស្នាក់នៅផ្ទះជួលក្រុម៨ ភូមិ២ សង្កាត់៤ ព្រះសីហនុ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

ករណីលួចម៉ួតូ

ករណីលួចម៉ួតូ

ករណីលួចម៉ួតូ

មតិយោបល់