ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ ដកហូតថ្នាំញៀនជាង១០កញ្ចប់

ភ្នំពេញ: នគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ចាប់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ ដកហូតបានថ្នាំញៀនចំនួន១៣កញ្ចប់ រួមនឹងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ជួល ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ យូ ហេង ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅចំណុចឃាត់ខ្លួនខាងលើ មុខរបរលក់ថ្នាំញៀន រយ:ពេល៥ឆ្នាំមកហើយ ដកហូតបានថ្នាំញៀន១៣កញ្ចប់ ក្នុងនោះមានធំ៥កញ្ចប់ធំ និង៨កញ្ចប់តូច ,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន២ , ដាវ១ដើម ,សម្ភារ:សម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនខាងលើនេះ មានការដឹកនាំដោយ លោក ហ៊ួ ម៉េងវ៉ាង អធិការងខណ្ឌមានជ័យ និងលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ឃាត់ខ្លួនបាន។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជនីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់