ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តឡុចស៊ីស RX400h ដល់ចំណុចផ្លូវកោងជ្រុលចង្កូត បុកដើមលឿងរាជបាក់ដួលដល់ដី

ភ្នំពេញ: នៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើកបររថយន្តឡុចស៊ីស RX400h មួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ដល់ផ្លូវកោងជ្រុលឡើងចិញ្ចើម ផ្លូវទៅបុកដើមលឿងរាជមួយដើម ទីតាំងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ សុឡា ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក ឡុចស៊ីស RX400h ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-7966 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១សុឡា ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលទៅបុកដើមលឿងរាជមួយដើម នៅមុខឃ្លាំងស្តុបដែក បណ្តាលឲ្យរលើងដួលដល់ដី រថយន្តទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ ។

នៅក្រោយពេលកើតហេតុ ភាគីទាំងពីរបានធ្វើការចរចាដោះស្រាយ ដោយមិនចង់មានរឿងវែងឆ្ងាយ ភាគីខាងរថយន្តព្រមចេញសំណង ថ្លៃខូចខាតទៅឲ្យភាគីខាងឃ្លាំងស្តុបដែកដើម្បីបញ្ចប់រឿង ៕

មតិយោបល់