ព័ត៌មានជាតិ

អាមេរិក​រកឃើញ​ឆ្អឹង​ផូស៊ីល​ដាយ​ណូស័​រថ្មី​កាលពី ៧៥ លាន​ឆ្នាំមុន

​យោងតាម​ប្រភព​ព័ត៌មាន msn បានឲ្យ​ដឹង​ព័ត៌មាន​មួយដ៏​គួរ​ឲ្យ​រំភើប​ពី សារៈមន្ទីរ​ប្រវត្តិសាស្ត្រ ធម្មជាតិ​រដ្ឋ Utah (Natural History Museum of Utah) បាន​រកឃើញ​ផូស៊ីល ដាយ​ណូ​ស័រ នៅក្នុង​រដ្ឋ Utah និង​បាន​អះអាងថា ឆ្អឹង​មាន​អាយុកាល ប្រហែល ៧៥ លាន​ឆ្នាំ កន្លងទៅ ។​
A481139F50FB65754D52A4DB687621_h316_w628_m5_cNRiPzxsb
​បើ​យោង​តាម ភូមិសាស្ត្រ​ថ្នាក់ជាតិ បានឲ្យដឹងថា “​សត្វ​នេះ​ស៊ី​រុក្ខជាតិ​ជា​អាហារ មាន​ស្នែង​វែង ច្រមុះ​ធំ ជើង​បួន ដែល​មានឈ្មោះ​ថា Nasutoceratops titusi នៅឯ​ភាគ​​ត្បូង​រដ្ឋ Utah សហរដ្ឋអាមេរិក​” ។​ Nasutoceratops titusi គឺ​ពាក្យ​ដែល​បានមកពី Nasutoceratops រួម​ផ្សំ​នឹង​ពាក្យ titusi ។ ពាក្យ Nasutoceratop វា​មានន័យថា ច្រមុះ​ធំ​ស្វែង​លយ​ទៅមុខ និង ពាក្យ titusi គឺ​បានមកពី​ឈ្មោះ បា​សាណិ​ភូត​វិទូ (paleontologist) ដែល​ឈ្មោះ Alan Titus
​ដើម្បី​ជា​ការ​ស្តែង​អោយឃើញ​ពី​ការគោរព​នូវ​សមិទ្ធផល​ស្នាដៃ របស់​គាត់​នៅក្នុង​តំបន់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ពូជ​សត្វ​ដាយ​នូ​ស័រប្រភេទ​ថ្មី​មួយនេះ ត្រូវបាន​គេ​បញ្ជាក់​អោយដឹងថា​វា​មាន​ភាព​ប្លែក​ទៅនឹង​ពូជ​សត្វ​ដាយ​នូ​ស័រ​ផ្សងៗ​ទៀត ខណៈ​វា​មាន​ស្នែង​វែង និង​ច្រមុះ​ធំ​
​ជាង​ពូជ​សត្វ​ដាយ​ណូ​ស័រ​ធម្មតា​។

មតិយោបល់