ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលរថយន្តដឹកដីមួយគ្រឿង ខណៈភាពដែលកំពុងបើកសុខៗ ស្រាប់តែបែកទុយោខ្យល់ហ្វ្រាំងមិនជាប់ ក៏បួងចង្កូតគេចឡើងលើសួនពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង៤៥នាទីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិវត្តស្លែងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តបែនដឹកថ្មដឹកដីខាងលើ ពាក់ស្លាកលេខចង្កូតស្ដាំ KPS-2198 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុដោយសារតែចំណុចភ្លើងស្តុប និងមានការកកស្ទះផង សង្ស័យបែកទុយោខ្យល់ជាន់ហ្វ្រាំងមិនជាប់ទើបបួងចង្កូតឡើងលើសួនពូជចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់រងការខូចខាត។
ក្រោយកើតហេតុសមត្ថកិច្ចដល់ទីតាំងកន្លែងកើតហេតុ និងរាយការណ៍ទៅផ្នែកជំនាញបន្ត ដើម្បីធ្វើការវាស់វែងយករក្សាទុកបណ្ដោះអាសន្នដើម្បីរង់ចាំការដោះស្រាយ៕
មតិយោបល់