ព័ត៌មានជាតិ

សាំយ៉ុង បុកក្របីមិនស្កប់ រ៉ុលទៅកុងតឺន័រ របួសធ្ងន់បុរស២នាក់

ពោធិ៍សាត់: កាលពីវេលាម៉ោង ២និង១០នាទីយប់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

រថយន្តបង្កម៉ាក សាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AG-8614 ធ្វើដំណើរពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ ក៏បានបុកក្របី រួចជ្រុលចង្កូតទៅបុកជាមួយរថយន្តកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2014 ធ្វើចរាចរណ៍ពីលិចទៅកើត បណ្ដាលឲ្យរថយន្តកុងតឺន័រ ជ្រុលចង្កូតទៅបុកស្លាកសញ្ញាព្រំប្រទល់ ស្រុកក្រគរបាក់ខ្ទេច។

ក្រោយកើតហេតុ អ្នកបើកបររត់បាត់ស្រមោល ដោយបន្សល់ទុក អ្នករងរបួសធ្ងន់ ២នាក់ ភេទប្រុស នៅក្នុងរថយន្តសាំយ៉ុង ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលឯមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

ចំណែកវត្ថុតាង សមត្ថកិច្ចចុះធ្វើការវាស់វែង យកទៅរក្សាទុកនៅ ប៉ុសិ៍នគរបាលរដ្ឋបាលអន្សាចំបក់ បណ្ដោះអាសន្ន រង់ចាំភាគីទាំងសងខាង ចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់