ព័ត៌មានសិល្បៈ និងកម្សាន្ត

មើលទៅអាសូរណាស់! អ្នកគាំទ្រ នាំគ្នាយកបាច់ផ្កា មកដាក់សែននៅមាត់ទន្លេព្រោងព្រាត ខណៈថ្ងៃនេះ Tangmo លាលែងត្រលប់បាន ៧ថ្ងៃ (មានវីដេអូ)

(ថៃ)៖ រយ:ពេល ៧ថ្ងៃហើយ ដែល តារាសម្ដែងថៃ Tangmo Nida បានទទួលម.រ.ណភាពដោយសារធ្លា.ក់ពីលើទូកចូលទឹកទន្លេរចៅប្រាយ៉ា ដោយរឿងនេះកំពុងមានការតាមដានកាន់តែក្ដៅគគុកពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះរឿងរ៉ាវនៃការស្លា.ប់របស់នាងកាន់តែមានអ្វីគួរឲ្យសង្ស័យច្រើនឡើងៗ។

យ៉ាងណាក៏ដោយ ទន្ទឹម នឹង រឿងដ៏មិនគួរឲ្យនឹកស្មានមិនដល់នេះដែរ មហាជន និងអ្នកគាំទ្រ ក៏ដូចជាគ្រួសាររបស់ Tangmo នៅតែមិនទាន់អាចធ្វើចិត្តបានសម្រាប់ការបាត់បង់នេះនៅឡើយទេ។

ហើយថ្ងៃនេះដែរ ជាថ្ងៃដែល Tangmo លាចាកលោក បាន៧ថ្ងៃដែរ។ ដោយក្នុងនោះ យើងឃើញមានមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើន បាននាំគ្នាទៅគោរពវិញ្ញាណក្ខន និងបានយកបាច់ផ្កា សំណែនផ្សេងៗ យកមកដាក់សែននៅមាត់ទន្លេនោះ ព្រមជាមួយសំបុត្រសំណេររំលែទុក្ខ ពាក្យផ្ដាំផ្ញើទៅកាន់វិញ្ញាណ Tangmo ឃើញហើយកាន់តែគួរឲ្យស្រណោះ៕

មតិយោបល់