ព័ត៌មានជាតិ

នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់យកទូរស័ព្ទដៃ

ភ្នំពេញ: កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៦និង១៥នាទី នៅចំណុចបណ្តោយផ្លូវបេតុង ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល២៤ឆ្នាំ ជិះម៉ូតូ០១ គ្រឿងម៉ាក ប៊ីត ពណ៌ក្រហម មិនចាំស្លាកលេខ ដាក់ទូរស័ព្ទដៃ០១គ្រឿងម៉ាក អាយហ្វូនអេច មិនចាំពណ៌ នៅឃ្លុបម៉ូតូខាងមុខ ក្នុងពេលនោះស្រាប់តែមានជនសង្ស័យចំនួន០៦នាក់ឈ្មោះ ភី សុខសំណាង ភេទប្រុស អាយុ ១៧ ឆ្នាំ, ឈ្មោះ ពុធ ភេទប្រុស អាយុ ១៦ ឆ្នាំ, ឈ្មោះ វង្ស ភេទប្រុស អាយុ ១៩ ឆ្នាំ, ឈ្មោះ យុទ្ធ ភេទប្រុស អាយុ ១៤ ឆ្នាំ, ឈ្មោះ ឌិត ភេទប្រុស អាយុ ១៧ឆ្នាំ និងឈ្មោះ តុង ភេទប្រុស អាយុ ២០ឆ្នាំ ជិះម៉ូតូ០៣គ្រឿង មកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះខាងលើ (ដោយជនសង្ស័យឈ្មោះ ភី សុខសំណាង និងឈ្មោះ ពុធ បានជិះម៉ូតូ០១គ្រឿងម៉ាក និច ពណ៌ស លាយខៀវ ជាអ្នកឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះ ចំណែកបក្ខពួកជនសង្ស័យ០៤នាក់ទៀតឈ្មោះ វង្ស, ឈ្មោះ យុទ្ធ, ឈ្មោះ ឌិត, ឈ្មោះ តុង ជិះម៉ូតូ០២គ្រឿងម៉ាក សេ១២៥ ពណ៌ ខ្មៅ ជាអ្នកចាំរារាំងពីក្រោយ) ។ ពេលឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះបានហើយ ជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ ខណ:នោះម៉ូតូរបស់ជនសង្ស័យឈ្មោះ ភី សុខសំណាង និងឈ្មោះ ពុធ បានដួលក៏ត្រូវប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមផ្លូវ ធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ភី សុខសំណាង យកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ធ្វើការសាកសួរ ចំណែកជនសង្ស័យ០៥នាក់ទៀតឈ្មោះ ពុធ, ឈ្មោះ វង្ស, ឈ្មោះ យុទ្ធ ឈ្មោះ ឌិត និងឈ្មោះ តុង បានរត់គេចខ្លួនបាត់ រីឯជនរងគ្រោះបានយកទូរស័ព្ទដៃពីជនសង្ស័យវិញ ហើយជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់ទៅ ។

ជនសង្ស័យឈ្មោះ ភី សុខសំណាង ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទ្រា៣ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស (មានផ្ទុកសារធាតុញៀន) ។

វត្ថុតាងចាប់យក៖ -ម៉ូតូ០១គ្រឿងម៉ាក និច ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ ១JA-៩៤៨២ លេខម៉ាស៊ីន=៣៦៦១០០ លេខតួ=៣៦៦៣១៧ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ភី សុខសំណាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

មតិយោបល់