ព័ត៌មានជាតិ

Update៖ ផ្សារដំបូលធ្លាក់ កម្ទេច ធូបផ្សារបង្កជាអគ្គិភ័យ តែម្តង

ភ្នំពេញៈ កាលពីវេលាម៉ោង ០៩និង៣០ នាទីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ មានករណីអគ្គិភ័យ មួយកន្លែងបានកើត ឡើងនៅចំណុច ផ្ទះលេខ ១១១ A,B,C ផ្លូវលេខ ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ម្ចាស់ទីតាំង១ ឈ្មោះ ហេង ចាន់ដារា ភេទ ប្រុស អាយុ ២២ ឆ្នាំ តំណាងអោយឪពុកនៅផ្ទះលេខ ១១១B នឹង ១១១C មុខរបរ អាជីវករ ។
មូលហេតុ: ផ្សារដំបូលធ្លាក់ កម្ទេច ធូបផ្សារបង្ករជាអគ្គិភ័យ តែម្តង ។
២- ឈ្មោះ ប៊ន បូរ៉ា ភេទ ប្រុស អាយុ ៣១ ឆ្នាំ ផ្ទះលេខ ១១១A មុខរបរ ដេរពួក ។
ប្រភេទសំណង់: ផ្ទះល្វែង ០៨ម៉ែត្រ×៣០ម៉ែត្រ នឹងឃ្លាំង ទំហំ ១៣ម៉ែត្រ×៣០ម៉ែត្រ ។
ខូចខាតសម្ភារៈ:
– ឃ្លាំងចំនួន០១
– រថយន្ត Toyota RAIZE ចំនួន ០១គ្រឿង ស្លាកលេខ ភ្នំពេញ 2BQ-2663
– ម៉ូតូចំនួន ០៤គ្រឿង
– ម៉ូតូរម៉កចំនួន ០១គ្រឿង
– កង់ចំនួន ០១គ្រឿង និងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង។

  • ស្លាប់ មនុស្ស : គ្មាន ។
  • របួស មនុស្ស : ចំនួន ០៣ នាក់ ។
    ១- ឈ្មោះ សុឺ ប៊ុន ស្រី ភេទ ស្រី អាយុ ៤៧ ឆ្នាំ (របួសធ្ងន់) ។
    ២- ឈ្មោះ ស្រីុ ធីតា ភេទ ស្រី អាយុ ៦២ ឆ្នាំ (របួសធ្ងន់) ។
    ៣- ឈ្មោះ ហេង មុីមុី ភេទ ស្រី អាយុ ២៦ ឆ្នាំ (របួសស្រាល) ។
    កងកម្លាំង បង្ការ ពន្លត់ អគ្គិភ័យ យើង បាន ប្រេី ប្រាស់ រថយន្តការិយា ល័យ អគ្គិភ័យ : ចំនួន ១៩ គ្រឿង ប្រេីប្រាស់ទឹកអស់ ៣៨ រថយន្ត ស្មើរនឹង ១៥២ ម៉ែត្រគូប ។
    រថយន្តជំនួយអន្តរាគមន៍:
  • រថយន្តក្រសួងមហាផ្ទៃ ចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើរនឹង ០៨ម៉ែត្រគូប ។
  • រថយន្តទីក្រុងកោះពេជ្រចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ រថយន្ត ស្មើរនឹង ១២ម៉ែត្រគូប ។
  • រថយន្តក្រុមហ៊ុនOCIC ទីក្រុងជ្រោយចង្វារ ចំនួន ០៨ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៨ រថយន្ត ស្មើរនឹង ៣២ម៉ែត្រគូប ។
  • រថយន្តទីក្រុងអូឡាំព្យា ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្ត ស្មើរនឹង ០៨ម៉ែត្រគូប ។
  • រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើបាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើរនឹង ០៤ម៉ែត្រគូប ។
  • ពន្លត់ចប់នៅ វេលា ម៉ោង ១០និង៣០ នាទីព្រឹក ថ្ងៃខែឆ្នាំដដែល៕

 

មតិយោបល់