បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទី មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ចំនួន០១ខ្នង ត្រង់ចំណុចភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ។ សមត្ថកិច្ចបានរាយការណ៍អោយដឹងថា ផ្ទះដែលត្រូវបានអគ្គិភ័យលេបត្របាក់នេះ មានទំហំ ៥ម៉ែត្រ x ៩ម៉ែត្រ ប្រក់សង្កសី ជញ្ជាំងក្តារ ក្នុងនោះបណ្តាលឲ្យខូចខាតសម្ភារៈដូចរួមមាន៖ ម៉ាស៊ីនបូមទឹក០១, ទូរទស្សន៍០១, ម៉ាស៊ីនកាត់ស្មៅ ០១, ឯកសារផ្ទាល់ខ្លួន និងផ្ទាំងសូឡា ០១។
តាមការបញ្ជាក់ពីសមត្ថកិច្ច មូលហេតុនៃគ្រោះអគ្គិភ័យនេះ បណ្តាលមកពីម្ចាស់ផ្ទះបង្កាត់ភ្លើងដាំបាយភ្លេចខ្លួន ដេកលក់ទើបឆេះរាលដាលដល់ក្នុងផ្ទះទាំងមូល ។ ករណីនេះ មិនបណ្តាលឲ្យមានមនុស្សរងគ្រោះនោះទេ ដោយឡែកកម្លាំងនគរបាលស្រុកសំឡូត បានចុះធ្វើការត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ ៕
មតិយោបល់