ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខ២នាក់ ត្រូវប្រជាពលរដ្ឋវាយបែកមុខមាត់ ក្រោយពេលលួចម៉ូតូបានសម្រេច!

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋព្រួតគ្នាដូចស្រមោច វាយម្នាក់មួយដៃមួយជើង ក្រោយពេលដឹងថាជាចោរលួចម៉ូតូ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីជនរងគ្រោះមានឈ្មោះ បូរ៉ា អាយុ២៦ឆ្នាំ មុខរបរលក់គ្រឿងអគ្គិសនី នៅចំណុចកើតហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FD-0655​ ចតទុកមុខផ្ទះខណៈនោះក៏មានជនសង្ស័យ២នាក់មកលួចកាច់.កម៉ូតូរបស់គាត់បម្រុងនឹងជិះរត់គេច តែសំណាងល្អគាត់បានឃើញទាន់ ក៏បានស្រែកឆោឡោផ្អើលអ្នកជិតខាងជួយស្ទាក់ចាប់បានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍អូរបែកក្អមបានចុះទៅវាយខ្នោះជនសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍នគរបាលអូរបែកក្អមតាមនិតិវិធី។ ចំណែកម្ចាស់ម៉ូតូខាងលើក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលអូរបែកក្អមផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

មតិយោបល់