ព័ត៌មានជាតិ

ឡិចស៊ីសស្លាកលេខ ភ្នំពេញ 2AN-9377 ប៉ះជាមួយនឹងរម៉កម៉ូតូខូចខាតបន្តិចបន្តួចសោះ ជជែកគ្នាឡើងប៉ោងសសៃក បង្កការកកស្ទះយ៉ាងខ្លាំងនៅតាមបណ្តោយផ្លូវ២៧១!!!

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ស មួយគ្រឿង ស្លាកលេខ ភ្នំពេញ 2AN-9377 បានបើកប៉ះជាមួយនិងរម៉កម៉ូតូមួយគ្រឿងទៀត ដែលកំពុងបើកបរក្នុងទិសដៅស្របទិសគ្នា បណ្តាលឲ្យរថយន្តរងការខូចខាតបន្តិចបន្តួចសោះ ស្រាប់តែភាគីទាំងសងមិនព្រមសម្របសម្រួលគ្នាតាមការគួរ បែរជាឈប់រថយន្តនិងរម៉កម៉ូតូនៅកណ្តាលផ្លូវ ជជែកគ្នាឡើងប៉ោងសសៃក បង្កការភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍យ៉ាងណែនតាន់តាប់ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនាំគ្នារអ៊ូរទាំយ៉ាងខ្លាំង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី​ល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងមុខក្លោងទ្វាវត្តដំបូកខ្ពស់ តាមបណ្តោយផ្លូវ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់បន្ថែមថា ៖ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះយើងមិនទាន់ដឹងច្បាស់ថាភាគីខាងណាជាអ្នកខុស នោះទេគ្រាន់តែទិដ្ឋភាពនៅចំណុចកើតហេតុ បានបង្កការភ្ញាក់ផ្អើលនិងកកស្ទះចរាចរណ៍យ៉ាងខ្លាំងតែប៉ុណ្ណោះ៕

https://youtu.be/dx9y830W_A0

https://youtu.be/bxeem-Z6ZJ8

មតិយោបល់