ព័ត៌មានជាតិ

ឆេះទៀតហើយនៅសៀមរាប

សៀម រាប: ថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង២និង០០នាទី មានករណីអគ្គិភ័យ ភ្លើងឆេះចំណុចក្រុមទី៨ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ម្ចាស់ផ្ទះឈ្មោះ ឆេង វណ្ណា ភេទ ស្រី អាយុ ៣៩ ឆ្នាំ មុខរបរ បុគ្គលិកកាត់ដេរ រស់នៅភូមិឃុំកើតហេតុខាងលើ ។
+ បណ្តាលឲ្យរងការខូចខាត:
– ផ្ទះ ១ ខ្នង មានទំហំ៣ម៉ែត្រ x ៦ម៉ែត្រ ធ្វើពីដែកដំបូលប្រក់ស័ង្កសី ។
– ឆេះខោអាវសំលៀកបំពាក់ និងសំភារះប្រើប្រាស់ក្នុងផ្ទះមួយចំនួន ។
+ អន្តរាគមន៍ពន្លត់: មិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យទេ ដោយសារមានការជួយពន្លត់ពីប្រជាពលរដ្ឋ ហើយពេលរថយន្តអគ្គិភ័យទៅដល់ភ្លើងបានរលត់ ។
+ មូលហេតុ: ទុស្សេខ្សែភ្លើង ៕

 

មតិយោបល់