ព័ត៌មានជាតិ

អាមេរិកថា កូរ៉េខាងជើង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ, មីស៊ីល ICBM ឡើងវិញ ក្នុងឆ្នាំ២០២២នេះ,

(វ៉ាស៊ីនតោន)៖ របាយការណ៍ថ្មីមួយរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគ អន្តរទ្វីប ICBM ឡើងវិញ នៅក្នុងឆ្នាំ២០២២នេះ។

របាយការណ៍ខាងលើដដែល ដែលចេញផ្សាយដោយការិយាល័យនៃនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ក៏បានលើកឡើងផងដែរថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជឿជាក់យ៉ាតមុតមាំថាអាវុធនុយក្លេអ៊ែរ គឺជាការធានាមួយមិនអាចខ្វះបានចំពោះរបបដឹកនាំរបស់លោក ហើយលោកគីម ក៏យល់ដែរថាកូរ៉េខាងជើងនឹងត្រូវបានគេទទួលស្គាល់ជាមហាអំណាចនុយក្លេអ៊ែរ នៅពេលអនាគត។

ចាប់តាំងពីខែមករា ដើមឆ្នាំ២០២២មក កូរ៉េខាងជើងបានដឹកនាំការធ្វើតេស្ដអាវុធចំនួន៩លើក មកហើយ ក្នុងនោះរួមមានទាំង មីស៊ីលល្បឿនលឿនជាងសំឡេង និងមីស៊ីលបាលិស្ទីគរយៈចម្ងាយមធ្យមដែលទីក្រុងព្យុងយ៉ាង មិនធ្លាប់បានធ្វើតេស្ដឡើយចាប់តាំងពីចុង
ឆ្នាំ២០១៧មក៕

ប្រភព៖​ Yonhap

 

មតិយោបល់