ព័ត៌មានជាតិ

សមត្ថកិច្ចបង្រ្កាប ទីតាំងល្បែងអាប៉ោងឃាត់ខ្លួនប្រុសស្រី១៥នាក់

កំពង់ស្ពឺ: កម្លាំងសមត្ថកិច្ចសហការ ឆ្មក់ចូលបង្រ្កាប ទីតាំងលួចលាក់បើកលេងល្បែងស៊ីសង អាប៉ោង ជាអចិន្ត្រៃយ៍ ឱ្យខានតែបាន ជាក់ស្ដែង នៅវេលាម៉ោង៣និង ១០ នាទី នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ បានឃាត់ ខ្លួនមនុស្សចំនួន១៥នាក់ ស្រី០៧ ដែ លកំពុងមានវត្ដមាន ស្ថិ តនៅរង្វង់សមត្ថកិច្ច(ទីតាំង ល្បែងសុីសង )ក្នុង ព្រៃ ឈ្លប ភូមិតាំងស្ដុក ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ច បានធ្វើការដកហូត វត្ថុតាង បម្រើ ឲ្យការប្រព្រឹត្ដនិងការកសាងទីតាំងជុំរុំជម្រកលេងល្បែងទៅបាន ដោយរលូន រួមមាន ៖
– មេអាប៉ោង ចំនួន ៤
– ប្រាក់រៀល មួយចំនួន។
– ចានបាញ់អាប៉ោង ចំនួន ១
– ម៉ូតូ នៅក្នុង ទីតាំង ប្រតិបត្តិការ ១៤គ្រឿង
– តុ ចំនួន ២
– កៅអីជ័រ ចំនួន ២០
– កម្រាលក្រាលបាញ់អាប៉ោង ចំនួន ១
– ធុងទឹកកក ក្លាសេ ចំនួន ១
– ទូរស័ព្ទចម្រុះ មួយចំនួន

បច្ចុប្បន្ន សមត្ថកិច្ចនគរបាល បានបញ្ជូនអ្នកពាក់ព័ន្ធ រួមជាមួយ វត្ថុតាងមកកាន់អធិការដ្ឋាននគរបាល ស្រុកថ្ពង (ម្ចាស់មូលដ្ឋាន ) ដើម្បី សាកសួរ និងចំណាត់ការ តាមនីតិវិធី ៕

 

មតិយោបល់