ព័ត៌មានជាតិ

តូរីសបើកកៀរម៉ូតូសេ១២៥ បណ្តាលឲ្យបុរសម្នាក់រងរបួស

ភ្នំពេញ: បុរសម្នាក់បានរងរបួសធ្ងន់ ខណ:ជិះម៉ូតូម្នាក់ឯងធ្វើដំណើរ តាមបណ្តាលផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ក៏ស្រាប់តែមានរថយន្តតូរីសមិនចាំពណ៌ និងស្លាកលេខ បានបើកកៀរពីក្រោយ បណ្តាលឲ្យម៉ូតូដួលរងរបួសធ្ងន់ កាលពីម៉ោង១០និង២០នាទីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចច្រកចូលផ្ទះសំណាក់ស្ទឹងលាភ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ក្រោយកើតហេតុរថយន្តបង្កបានបើកគេចខ្លួនទៅបាត់ស្រមោលតែម្តង ។

ចំណែកជនរងគ្រោះ និងម៉ូតូវិញ ត្រូវបានឃើញហេតុការណ៍ទំនាក់ទំនង ទៅក្រុមគ្រួសារឲ្យមកទទួលយកទៅមន្ទីរពេទ្យព្យាបាលផងដែរ៕

photo_2016-08-22_07-05-12

photo_2016-08-22_07-05-42

photo_2016-08-22_07-05-45

មតិយោបល់