កណ្តាលៈ ជនសង្ស័យ៣នាក់ត្រូវកម្លាំងអន្តរាគមន៍ស្រុកស្អាង សហការណ៍ជាមួយប៉ុស្តិ៍ក្រាំងយ៉ូវ ឃាត់ខ្លួនវេលាម៉ោង ១០និង២០នានាទីយប់ ថ្ងៃទី ២១ សីហា ២០១៦ នៅចំណុចភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល នៅពេលពូកគេធ្វើកម្មភាពជួញដូរគ្រឿងញៀនប្រភេទម៉ាកទឹកកក ។
តាមប្រភពពីប៉ូលិសបានឲ្យដឹងថា ជនសង្ស័យទី១- ឈ្មោះ ធឿន ថន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានស្រុកកំណើតភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង បច្ចុប្បន្នស្នាក់នៅផ្ទះខាងប្រពន្ធនៅភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យទី២-ឈ្មោះ ហួត ហីម ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅភូមិអំពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល និងទី៣- ឈ្មោះ ភន ថង ភេទប្រុស ១៥ឆ្នាំ មុខរបរ កម្មករលាងម៉ូតូ ទីលំនៅភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។
មន្ត្រីប៉ូលិសបាននិយាយថា នៅថ្ងៃកើតហេតុ ក្រោយពីទទួលបានព័ត៌មាន ថាមានករណីជួញដូរគ្រឿងញៀននៅចំណុចកើតហេតុខាងលើ កម្លាំងអន្តរាគមន៍ស្រុកស្អាង សហការណ៍ជាមួយប៉ុស្តិ៍ក្រាំងយ៉ូវ បានឃ្លាំចាំនៅចំណុចកើតហេតុ ហើយប្រទះឃើញជនសង្ស័យជិះម៉ូតូមានគ្នា ០៣នាក់ធ្វើសកម្មភាពជូញដូរគ្រឿងញៀន ក៏បានធ្វើការឆែកឆេ និងរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០១កញ្ចប់ រួចក៏បានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង និងម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដារ ១២៥cc ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1B.5279 បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តប្រមូលផ្តុំសំណុំរឿងតាមនីតិវិធី៕
មតិយោបល់