ព័ត៌មានជាតិ

តូយ៉ូតាស៊ីណាសាកកម្លាំងគ្នាជាមួយហ្វីណូ សំណាងល្អមិនមានអ្នករងរបួសធ្ងន់

ភ្នំពេញៈ រថយន្តតូយ៉ូតាស៊ីណា បុកប៉ះជាមួយម៉ូតូហ្វីណូ ត្រង់ចំណុចផ្លូវខ្វែង លេខ៥១កែងជាមួយ ផ្លូវលេខ២១៤ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ប៉ុន្តែមិនមានអ្នក រងរបួសធ្ងន់ទេ គ្រាន់តែខូចរថយន្ត និងម៉ូតូ រួមជាមួយ ទូរស័ព្ទមួយគ្រឿងប៉ុណ្ណោះ។

គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង២០នាទីយប់ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦។ ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ម៉ូតូហ្វីណូបើកតាមផ្លូវលេខ២១៤ ទិសដៅពីលិចទៅកើត ចំណែករថយន្ត បើកបរលើផ្លូវលេខ៥១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចប្រសព្វផ្លូវលេខ៥១ និងផ្លូវលេខ២១៤ ក៍បានប៉ះគ្នា បណ្តាលឲ្យខូចខាត មធ្យោបាយទាំងសងខាង ចំណែកខាងម៉ូតូ បែកទូរស័ព្ទមួយគ្រឿង។

ក្រោយពីមានការសម្របសម្រួល ពីសមត្ថកិច្ចមូលដ្ឋាន ភាគីខាងរថយន្ត ព្រមសងទៅភាគីម៉ូតូចំនួន៥០ ដុល្លារ បញ្ចប់បញ្ហានៅនឹងកន្លែង៕

photo_2016-08-22_07-09-11photo_2016-08-22_07-09-16photo_2016-08-22_07-09-20photo_2016-08-22_07-09-23

https://youtu.be/lpY_f-W2JIE

មតិយោបល់