ព័ត៌មានជាតិ

រ៉ឺម៉កឃ្លប់បត់ឆ្លងផ្លូវបុកជាមួយម៉ូតូឌ្រីមសង់ បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូរ៉ឺម៉កដឹកទំនិញបត់ឆ្លងផ្លូវ បុកជាមួយម៉ូតូឌ្រីមសង់ បើកបរដោយសិស្សសាលា បណ្ដាលរងការខូចខាតនិងរបួសស្រាល ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយប្រជាលេខ៤ ទល់មុខវិទ្យាល័យជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញម៉ូតូឃ្លុបដឹកទំនិញមួយគ្រឿង ដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុ បានអែបស្តាំឡើងមកផ្លូវខាងក្នុង ស្របពេលនោះក៏មានម៉ូតូហុងដាឌ្រីមសង់ឆ្នាំ 2021 មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1JA-4059 បើកបរដោយយុវជនជាសិស្សសាលា ដំណើរក្នុងទិសដៅបញ្ច្រាសទិសពីកើតទៅលិច បានបុកគ្នាយ៉ាងពេញទំហឹង រងការខូចខាតទាំងសងខាង ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំង នឹងឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា បើមិនត្រូវរ៉ូវគ្នានិងយកទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់