កំពង់ឆ្នាំង៖សំណុំរឿងក្តីរដ្ឋប្បវេណីលេខ២០៤ចុះថ្ងៃទី២០.០៨.២០១៤ តុលាការសាលាឧទ្ធរណ៍បានចេញដីកាសម្រេចលេខ១៨ ដ.ក.ស ចុះថ្ងៃទី១៧.១១.២០១៤ អោយដើមបណ្តឹងជំទាស់បើកផ្លូវដើរទំហំ៤ម៉ែត្រគុណ១៤, ៤០ម៉ែត្រទៅអោយចុងបណ្តឹងជំទាស់ ប៉ុន្តែតុលាការខេត្តកំពង់ឆ្នាំងអនុវត្តន៍ដីកាសម្រេចរបស់សាលាឧទ្ធរណ៍មិនបាន ឥឡូវដល់យប់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៥ឪពុកខាងចុងបណ្តឹងជំទាស់ បានស្លាប់គ្មានផ្លូវដង្ហែរសពទៅបូជា ស្នើសុំតុលាការសាលាឧទ្ធរណ៍ និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍បើកផ្លូវខាងលើនេះជាបន្ទាន់ផង ដើម្បីពួកគាត់បានផ្លូវដើរនិងផ្លូវដង្ហែសពឪពុកចេញទៅធ្វើបុណ្យតាមប្រពៃណី។
នៅព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៥ ស្ត្រីជាចុងបណ្តឹងឈ្មោះ ទុំ សុផល អាយុ៤៧ឆ្នាំ និងស្ត្រីឈ្មោះ ទុំសុឃឿន អាយុ៦២ឆ្នាំ រស់នៅភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច កំពុងធ្វើបុណ្យឪពុក ឈ្មោះ ទុំយ៉ន អាយុ៨២ឆ្នាំ ដែលបានស្លាប់កាលពីម៉ោង៩និង៩នាទីយប់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៥ បាននិយាយអោយដឹងថា៖ ឪពុកគាត់ស្លាប់គ្មានផ្លូវដង្ហែសពចេញទៅធ្វើបុណ្យបូជាទេ ព្រោះថារឿងក្តីខាងលើនេះទោះបីតុលាការសាលាឧទ្ធរណ៍បានចេញដីកាសម្រេចរក្សាការពារអោយដើមបណ្តឹងបើកផ្លូវដើរដែរពួកគាត់ធ្លាប់ដើរតាំងពីឆ្នាំ១០៧៩ហើយក៏ដោយ ក៏តុលាការខេត្តកំពង់ឆ្នាំងអនុវត្តន៍ដីកានោះមិនបានសម្រេចនៅឡើយ។ ពួកគាត់ទទូចស្នើសុំតុលាការសាលាឧទ្ធរណ៍ ពិសេសសម្តេច ហ៊ុន សែន ជួយអន្តរាគមន៍បើកផ្លូវខាងលើនេះជាបន្ទាន់អោយពួកគាត់បានដើរ ដង្ហែសពឪពុកនៅថ្ងៃទី១០.០៤.២០១៥ ចេញទៅធ្វើបុណ្យបូជាសពដោយក្តីអនុគ្រោះផង។
សូមបញ្ជាក់ថា៖នៅក្នុងដីកាសម្រេចការពារលេខ០៦ចុះថ្ងៃទី១៣.១១.២០១៣របស់សាលាដំបូងខេត្តនិងដីកាសម្រេចលេខ១៨ ចុះថ្ងៃទី១៧.១១.២០១៥ របស់សាលាឧទ្ធរណ៍ បានសម្រេចអោយឈ្មោះ អ៊ឹង ហុ័ង ភេទស្រីអាយុ៤៦ឆ្នាំ ឈ្មោះសុខ ថន ភេទប្រុស អាយុ៥៥ឆ្នាំ ឈ្មោះ គង់ កែម ភេទស្រី អាយុ៥៩ឆ្នាំ និងកូនស្រីឈ្មោះឆឹង ពុទ្ធា ( ជាដើមបណ្តឹងជំទាស់ )មានទីលំនៅភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច បើកផ្លូវច្រកចេញចូលទំហំ៤ម៉ែត្រ គុណ១៤,៤០ម៉ែត្រ (ដែលខ្លួនបានធ្វើរបងបិតនៅថ្ងៃទី២៤.០៩.២០១៣ និងចុងបណ្តឹងបានប្តឹងនៅថ្ងៃទី២៥.០៩.២០១៣) អោយឈ្មោះ ទុំ សុផល និងឈ្មោះ ទុំ សុឃឿន ដែលពួកគាត់ធ្លាប់ដើរតាំងពីឆ្នាំ១៩៧៩ ដើរជាបណ្តោះអាស្ននសិនដោយរង់ចាំតុលាការសម្រេចអង្គសេចក្តីជាក្រោយ។
នៅក្នុងរឿងនេះដើមបណ្តឹងជំទាស់បានអះអាងថា ដីរបស់ខ្លួនមានប្លង់កម្មសិទ្ធត្រឹមត្រូវ និងមិនមែនជាផ្លូវសំរាប់ដើរទេ តែកន្លមកចុងបណ្តឹងសុំខ្លួនដើរទៅស្រែ ខ្លួនក៏អោយដើរសិនទៅ នៅពេលខ្លួនមានលុយធ្វើរបងក៏បានធ្វើរបងបិតទៅ ហើយចុងបណ្តឹងក៏មានផ្លូវផ្សេងសំរាប់ដើរដែរតែពួកគេមិនព្រមដើរ នៅតែទាមទារសុំដើរលើដីកម្មសិទ្ធរបស់ខ្លួន។ទាក់ទងនិងចំណុចនេះ ចុងបណ្តឹងបាននិយាយថា៖ផ្លូវផ្សេងដែលអាចដើរបាននោះគឺម្ចាស់ដីផ្លូវត្រូវអោយគាត់បង់លុយមួយពាន់ដុល្លាទើបគេអោយគាត់ដើរ គាត់គ្មានលុយបង់អោយគេទេ។
ទាក់ទងក្នុងរឿងនេះ លោក ឯក ស៊ុនរស្មី ( ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត )ត្រូវបានគេចាត់តាំងអោយធ្វើជាអាជ្ញាសាលាចុះទៅអនុវត្តន៍ដីកាសម្រេចរក្សាការពារបើកផ្លូវនេះ លោកបានបញ្ជាក់អោយដឹងនៅល្ងាចថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៥នេះថា៖ពេលលោកចុះទៅអនុវត្តន៍ដីកានេះ លោកបានពិនិត្យជាក់ស្តែងនៅលើដីទំនាស់ទៅមិនអាចអនុវត្តន៍បានទេ ព្រោះដីកាមិនបានកំណត់ប្លង់អោយបើកផ្លូវនោះចំណុចណាច្បាស់លាស់។ម្យ៉ាងទៀតមានចំណុចខ្វែងគ្នា២ គឺការសុំបើកផ្លូវរបស់ចុងបណ្តឹង សុំបើកផ្លូវតែទំហំ៤ម៉ែត្រគុណ១៤,៤០ម៉ែត្រ ហើយបើកនៅចំណុចដែលគាត់សុំនោះក៏មិនអាចដើរបានដល់ផ្លូវលំមួយទៀតដែរ លុះត្រាគាត់សុំបើកផ្លូវចំណុ ចនោះប្រវែង២៥ម៉ែត្រឯណោះ ទើបអាចដើរដល់ផ្លូវលំមួយទៀតបាន។ក្នុងរឿងនេះលុះត្រាចៅក្រមជុំនំជុំរះសា លាឧទ្ធរណ៍ចេញប្លង់កំណត់ទើបអនុវត្តន៍បាន និងម្យ៉ាងទៀតមេធាវីដើមបណ្តឹងប្តឹងជំទាស់ទៀតផង សុំអោយចាំសម្រេចអង្គសេចក្តីសិនទៅ ចាំអនុវត្តន៍សម្រេចតែម្តង៕
មតិយោបល់